ព័ត៌មានអន្តរជាតិ

សភានិងប្រទេសជាង ៤៥ អំពាវនាវឲ្យកម្ពុជា-ថៃ ពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះលែងទាហាន ដើម្បីសន្តិភាពយូរអង្វែង!

**ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន៖** សន្និសីទប្រធានសភានៃអន្តរសភា (ISC) ដែលមានសមាជិកជាង ៤៥ ប្រទេស បានចេញសេចក្តីអំពាវនាវយ៉ាងទទូចដល់កម្ពុជា និងថៃ ឲ្យគោរព និងអនុវត្តឲ្យបានពេញលេញនូវគោលការណ៍រួមដែលបានព្រមព្រៀង ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែន ស្តារទំនុកចិត្ត និងនាំមកនូវសន្តិភាពយូរអង្វែង។ សភានិងប្រទេសទាំងនោះក៏បានជំរុញឲ្យភាគីទាំងពីរដោះស្រាយរាល់បញ្ហាខ្វែងគំនិតគ្នាដោយសន្តិវិធី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព។ ជាមួយគ្នានេះ ក៏ស្នើឲ្យមានការស្តារទំនាក់ទំនងការទូត…

ថៃប្រកាសលែងអនុវត្តកិច្ចព្រមព្រៀងសន្តិភាព! ម៉ាឡេស៊ី និងមេទ័ពប្រតិកម្មភ្លាមៗ ទាមទារឲ្យគោរពកិច្ចព្រមព្រៀងឡើងវិញ

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃបានធ្វើការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ក្នុងពេលលោកចុះជួបកងទ័ពនៅសមរភូមិទល់មុខខេត្តព្រះវិហារ ដោយថាប្រទេសថៃលែងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទៀតហើយ។ តែភ្លាមៗនោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រួមជាមួយមេទ័ពកំពូលរបស់លោក បានចេញមុខប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះទង្វើរបស់ថ្នាក់ដឹកនាំថៃនេះ ដោយទទូចឲ្យថៃវិលត្រឡប់មកអនុវត្តកិច្ចព្រមព្រៀងនេះឡើងវិញជាបន្ទាន់។ សហគមន៍អន្តរជាតិ ជាពិសេសលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏កំពុងត្រូវបានគេរង់ចាំមើលប្រតិកម្ម ចំពោះទង្វើដ៏គឃ្លើនរបស់ប្រទេសថៃបែបនេះ។ ជុំវិញហេតុការណ៍ទាហានថៃជាន់មីន លោក…

រដ្ឋាភិបាលអាមេរិកបើកដំណើរការឡើងវិញហើយ! បញ្ចប់ភាពជាប់គាំងប្រវត្តិសាស្ត្រ ៤៣ថ្ងៃ

សហរដ្ឋអាមេរិក៖ បន្ទាប់ពីជាប់គាំង និងបិទទ្វារជាបណ្ដោះអាសន្នអស់រយៈពេលយ៉ាងយូរ រដ្ឋាភិបាលអាមេរិកបានបើកដំណើរការឡើងវិញជាផ្លូវការហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ The Strait Time នៅថ្ងៃទី១៣ ខែវិច្ឆិកា។ ទោះជាយ៉ាងណា ការិយាល័យនានានឹងត្រូវចំណាយពេលប្រហែលមួយសប្ដាហ៍ទៀត ទើបអាចដំណើរការពេញលេញជាធម្មតាឡើងវិញបាន។ គួរបញ្ជាក់ថា នេះជាការបិទទ្វារ ឬផ្អាកដំណើរការរបស់រដ្ឋាភិបាលអាមេរិក ដែលមានរយៈពេលយូរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ពោលគឺរហូតដល់ទៅ ៤៣ថ្ងៃ។ ការបិទទ្វាររដ្ឋាភិបាលនេះ…

ថៃហ៊ានសាកជាមួយអាមេរិក? លោក អនុទីន ព្រមានផ្ដាច់ពាណិជ្ជកម្ម បើ ដូណាល់ ត្រាំ បន្តរឹតបន្តឹងពន្ធ

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល ហាក់កំពុងបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ ដោយព្រមានថា ប្រទេសថៃនឹងផ្អាកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោននៅតែបន្តដំឡើងពន្ធគយខ្លាំងពេក។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីទីក្រុងបាងកកបានប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពមួយចំនួនជាមួយកម្ពុជា។ នៅក្នុងពិធីមួយនៅមហាវិទ្យាល័យការពារជាតិក្នុងទីក្រុងបាងកក កាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អនុទីន បានថ្លែងយ៉ាងច្បាស់ថា ប្រទេសថៃនឹងស្វែងរកដៃគូពាណិជ្ជកម្មថ្មីមកជំនួសអាមេរិក…

បារាំង​ជួប​អ៊ុយក្រែន​ក្នុង​វគ្គ​ជម្រុះ World Cup ស្រប​ពេល​រំលឹក​ខួប​១០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ដ៏​សោកសៅ​នៅ​ទីក្រុង​ប៉ារីស

ប្រធានក្រុមជម្រើសជាតិបារាំង កីឡាករ Kylian Mbappe បាន​ថ្លែង​កាលពីពេលថ្មីៗនេះថា ប្រទេសបារាំងនៅតែចងចាំជានិច្ចនូវជនរងគ្រោះទាំងអស់ដែលបានបាត់បង់ជីវិតដោយសារការវាយប្រហារដ៏រន្ធត់នៅទីក្រុងប៉ារីស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ ការ​លើកឡើងនេះ ធ្វើឡើងនៅពេលដែលក្រុមមាន់គកបារាំងត្រៀមប៉ះក្រុមអ៊ុយក្រែន ក្នុងវគ្គជម្រុះ World Cup នៅថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃរំលឹកខួប១០ឆ្នាំនៃសោកនាដកម្មនោះ។ កាលពី១០ឆ្នាំមុន បារាំងកំពុងប្រកួតមិត្តភាពជាមួយអាល្លឺម៉ង់ ហើយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះគ្រាប់បែកនៅក្បែរច្រក D…

រន្ធត់! ពលរដ្ឋវៀតណាមជិត ៣០០នាក់ ពុលនំបុ័ង “បាញ់មី” ធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់

ហាណូយ៖ ហេតុការណ៍ពុលអាហារទ្រង់ទ្រាយធំបានកើតឡើងនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម បន្ទាប់ពីប្រជាពលរដ្ឋជិត ៣០០នាក់បានរងគ្រោះដោយសារតែនំបុ័ងដាក់សាច់បែបវៀតណាម ឬហៅថា «បាញ់មី»។ ករណីនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន និងអាជ្ញាធរសុខាភិបាល។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅថ្ងៃទី១២ ខែវិច្ឆិកា បានឱ្យដឹងថា ចំនួនអ្នកពុលបាញ់មីបានបន្តកើនឡើងគួរឱ្យបារម្ភ។ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន រហូតមកដល់បច្ចុប្បន្ន មានករណីពុលអាហារប្រភេទនេះរហូតដល់ ២៩៩នាក់ហើយដែលត្រូវបានបញ្ជាក់។…

រ៉ូណាល់ដូ ទម្លាយផែនការចូលនិវត្តន៍! «ឆាប់ៗ» មានន័យ ១ ឬ ២ឆ្នាំទៀតប៉ុណ្ណោះ?

កីឡាករឆ្នើម Cristiano Ronaldo បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មី ដោយបានទម្លាយពីគម្រោងចូលនិវត្តន៍របស់ខ្លួនកាលពីថ្ងៃអង្គារ។ រូបគេបានបញ្ជាក់ថា ការ «ឆាប់ៗ» ដែលធ្លាប់និយាយកន្លងមក គឺសំដៅទៅលើរយៈពេល «១ ឬ ២ឆ្នាំ» ទៀតប៉ុណ្ណោះ មុននឹងព្យួរស្បែកជើងជាផ្លូវការ។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ ៣៩ឆ្នាំរូបនេះ ដែលបានស៊ុតបញ្ចូលទីសរុបជាង ៩៥០គ្រាប់ ទាំងសម្រាប់ក្លិប…

គួរឱ្យភ្ញាក់ផ្អើល! ស្ពានតម្លៃរាប់លានដុល្លារនៅចិនបាក់ធ្លាក់មួយចំណែក ក្រោយសម្ពោធមិនទាន់បានប៉ុន្មានខែ!

ព័ត៌មានក្តៅ៖ ស្ពានដ៏សំខាន់មួយខ្សែនៅភាគខាងត្បូងប្រទេសចិន ដែលជាផ្លូវយុទ្ធសាស្ត្រតភ្ជាប់ទៅតំបន់ទីបេ បានបាក់ធ្លាក់មួយផ្នែក បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបើកសម្ពោធឱ្យប្រើប្រាស់បានត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។ ហេតុការណ៍នេះ ត្រូវបានបណ្តាញសារព័ត៌មារ The Strait Times ចុះផ្សាយកាលពីថ្ងៃទី១២ ខែវិច្ឆិកា។ ស្ពានដែលមានឈ្មោះថា «ហុងឈី» (Hongqi) នេះ មានប្រវែងសរុប ៧៥៨ម៉ែត្រ និងមានទីតាំងស្ថិតនៅក្នុងខេត្តស៊ីឈួន…

ត្រាំ៖ អាមេរិកជិតសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយឥណ្ឌា ខុសពីមុន!

(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ថា ប្រទេសអាមេរិកកំពុងស្ថិតនៅកៀកបំផុតនឹងការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយជាមួយប្រទេសឥណ្ឌា។ កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា នឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខរវាងប្រទេសមហាអំណាចទាំងពីរ ក៏ដូចជានឹងជម្រុញការនាំចេញថាមពលរបស់អាមេរិក និងជំរុញការវិនិយោគក្នុងវិស័យសំខាន់ៗរបស់សហរដ្ឋអាមេរិកផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងការិយាល័យពងក្រពើ នៃសេតវិមាន ក្នុងឱកាសពិធីស្បថចូលកាន់តំណែងរបស់លោក…

Yamal ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ទាំង​មិន​ទាន់​ជា​សះស្បើយ​ពី​របួស​ពេញលេញ

Lamine Yamal ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​ត្រៀម​ប្រកួត​ជម្រុះ World Cup ទល់​នឹង​ហ្សកហ្ស៊ី និង​តួកគី បន្ទាប់​ពី​មាន​បញ្ហា​របួស​ក្រលៀន​ឡើង​វិញ ដែល​បង្ក​ឲ្យ​មាន​ការ​រិះគន់​ពី​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ (RFEF)។ RFEF បាន​ឲ្យ​ដឹង​ថា ខ្សែ​បម្រើ​ស្លាប​វ័យ ១៨ ឆ្នាំ​របស់​ក្លឹប Barcelona រូប​នេះ ដែល​ធ្លាប់​អវត្តមាន…