អ៊ីរ៉ង់បាញ់មីស៊ីលចម្ងាយឆ្ងាយជាលើកដំបូងទៅកាន់ទីតាំងយោធាអ៊ីស្រាអែល និងមូលដ្ឋានទ័ពអង់គ្លេស-អាមេរិក
អន្តរជាតិ – កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ អ៊ីរ៉ង់បានបង្ហាញសមត្ថភាពយោធាថ្មីៗ ដោយបាញ់មីស៊ីលចម្ងាយឆ្ងាយដាក់ទីតាំងសំខាន់ៗរបស់សត្រូវ ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនឹងសមត្ថភាពយោធារបស់ខ្លួន។ នៅថ្ងៃសៅរ៍កន្លងទៅ អ៊ីរ៉ង់បានបាញ់មីស៊ីលចម្ងាយឆ្ងាយជាលើកដំបូងទៅកាន់ទីក្រុង Dimona និង Arad នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល បណ្តាលឱ្យមនុស្សជាង ១០០ នាក់រងរបួស។ ទីក្រុង Dimona ត្រូវបានគេជឿថាជាទីតាំងនៃឃ្លាំងអាវុធនុយក្លេអ៊ែរតែមួយគត់នៅតំបន់មជ្ឈិមបូព៌ា ទោះបីជាអ៊ីស្រាអែលមិនដែលទទួលស្គាល់ការមានអាវុធនុយក្លេអ៊ែរក៏ដោយ។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលលោក…
