ក្រុមមេធាវីគ្រោងជួបអតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី នៅចុងសប្តាហ៍នេះ
អន្តរជាតិ ៖ ក្រុមមេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី នៃប្រទេសមីយ៉ាន់ម៉ា គ្រោងនឹងជួបជាមួយអតីតមេដឹកនាំរូបនេះនៅចុងសប្តាហ៍ បន្ទាប់ពីលោកស្រីត្រូវបានរដ្ឋាភិបាលដែលគាំទ្រដោយយោធាផ្ទេរទៅឃុំខ្លួនក្នុងផ្ទះនៅរដ្ឋធានីណៃពិដោ។ លោកស្រី ស៊ូជី ដែលជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាព ត្រូវបានឃុំខ្លួនតាំងពីយោធាផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រីក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដែលបង្កឱ្យមានសង្គ្រាមស៊ីវិលយ៉ាងសាហាវនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដ៏ក្រីក្រនេះ។ «លោកស្រី អ៊ុងសាន ស៊ូជី បច្ចុប្បន្ននៅតែស្ថិតនៅក្នុងទីក្រុងណៃពិដោ» សមាជិកក្រុមមេធាវីបានប្រាប់ទីភ្នាក់ងាររ៉យទ័រ ដោយបញ្ជាក់ថា…
