សង្ហាររហូត! តារាចម្រៀង Charlene Choi អាយុ៤៥ឆ្នាំ រៀបការជាមួយគ្រូបង្វឹកកាយសម្បទាប្អូនប្រុសអាយុតិចជាង១០ឆ្នាំ

សង្ហាររហូត! តារាចម្រៀង Charlene Choi អាយុ៤៥ឆ្នាំ រៀបការជាមួយគ្រូបង្វឹកកាយសម្បទាប្អូនប្រុសអាយុតិចជាង១០ឆ្នាំ

តារាចម្រៀងហុងកុង-កាណាដាដ៏ល្បីល្បាញ Charlene Choi វ័យ៤៥ឆ្នាំ ដែលជាសមាជិកពាក់កណ្តាលនៃក្រុម Cantopop រឿងព្រេងនិទាន Twins បានប្រកាសដំណឹងរៀបការជាមួយគ្រូបង្វឹកកាយសម្បទាវ័យក្មេង Elvis Lam ដែលក្មេងជាងនាងរហូតដល់ ១០ឆ្នាំ បន្ទាប់ពីស្គាល់គ្នាបានត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។

Charlene Choi

សារព័ត៌មាន The Star បានរាយការណ៍ថា Choi បានចែករំលែកដំណឹងរីករាយនេះតាមរយៈបណ្តាញសង្គម Instagram កាលពីថ្ងៃអង្គារ ដោយបង្ហោះរូបថតចំនួនពីរសន្លឹក ក្នុងនោះមួយសន្លឹកបង្ហាញពីចិញ្ចៀនអាពាហ៍ពិពាហ៍ដ៏មានតម្លៃ និងមួយសន្លឹកទៀតជារូបគូស្នេហ៍ក្នុងឈុតអាពាហ៍ពិពាហ៍ដ៏ប្រណិត។

នាងបានសរសេរយ៉ាងរំភើបថា៖ “សូមអបអរសាទរដែលខ្ញុំរៀបការជាមួយអ្នក។ អបអរសាទរអ្នកដែលបានរៀបការជាមួយខ្ញុំ។ សូមថែរក្សាខ្ញុំនាពេលអនាគត។ សូមអរគុណអ្នកគ្រប់គ្នាសម្រាប់សារជូនពររបស់អ្នក”។

Charlene Choi Wedding

គួរបញ្ជាក់ថា Choi បានចាប់ផ្តើមស្គាល់ និងណាត់ជួបជាមួយ Lam ជាលើកដំបូងកាលពីខែវិច្ឆិកា ឆ្នាំមុន។ នាងបានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេក្នុងបទសម្ភាសន៍មួយកាលពីខែមករា ហើយថែមទាំងបានលាតត្រដាងកាលពីខែមីនាថាពួកគេបានផ្លាស់ទីលំនៅជាមួយគ្នា និងបានណែនាំគាត់ទៅកាន់ឪពុកម្តាយរបស់នាងរួចហើយ។

Charlene Choi and Elvis Lam

សម្រាប់លោក Elvis Lam គាត់ធ្វើការជាគ្រូបង្ហាត់កាយសម្បទាឱ្យតារាល្បីៗនៅឯកន្លែងហាត់ប្រាណដ៏ល្បីមួយកណ្តាលទីក្រុងហុងកុង។ គាត់បានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកវិទ្យាសាស្ត្រលំហាត់ប្រាណពីសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង ហើយប្រាក់ចំណូលប្រចាំខែរបស់គាត់ត្រូវបានគេប៉ាន់ប្រមាណថាមានរហូតដល់ជាង ១០០,០០០ ដុល្លារហុងកុង (ប្រហែល ១២,៨០០ ដុល្លារអាមេរិក)។

គួររំលឹកផងដែរថា Choi ដែលមានវ័យ៤៥ឆ្នាំ បានចាប់ផ្តើមអាជីពក្នុងវិស័យកម្សាន្តជាតារាម៉ូដែលនៅទីក្រុងហុងកុង មុនពេលក្លាយជាសមាជិកស្ថាបនិកនៃក្រុម Cantopop Twins ដ៏ល្បីខាងលើ។ កាលពីមុនមក នាងធ្លាប់បានរៀបការជាមួយតារាសម្ដែងហុងកុង Ronald Cheng ចាប់ពីឆ្នាំ ២០០៦ ដល់ ២០១០។

administrator

Related Articles