ព្រះរាជទស្សនកិច្ចញូវយ៉ក៖ ព្រះចៅឆាលស៍ និងព្រះមហេសី ចូលរួមរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ៩/១១
ថ្ងៃពុធនេះ ព្រះមហាក្សត្រអង់គ្លេស ព្រះចៅឆាលស៍ ទី៣ និងព្រះមហេសី កាមីឡា បានយាងដល់ទីក្រុងញូវយ៉ក ដើម្បីចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះជិត ២,៨០០នាក់ នៅទីតាំងអតីតអគារពាណិជ្ជកម្មពិភពលោក ក្នុងឱកាសព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ មុនយាងដល់ញូវយ៉ក ព្រះអង្គបានបំពេញព្រះរាជសកម្មភាពយ៉ាងមមាញឹកនៅវ៉ាស៊ីនតោន ដោយថ្លែងសុន្ទរកថានៅមុខសភាអាមេរិក និងជួបពិភាក្សាឯកជនជាមួយប្រធានាធិបតី ដូណាល់ ត្រាំ។ ដំណើរទស្សនកិច្ចរយៈពេល…
