ព្រះរាជទស្សនកិច្ចញូវយ៉ក៖ ព្រះចៅឆាលស៍ និងព្រះមហេសី ចូលរួមរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ៩/១១

ព្រះរាជទស្សនកិច្ចញូវយ៉ក៖ ព្រះចៅឆាលស៍ និងព្រះមហេសី ចូលរួមរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ៩/១១

King Charles and Queen Camilla

ថ្ងៃពុធនេះ ព្រះមហាក្សត្រអង់គ្លេស ព្រះចៅឆាលស៍ ទី៣ និងព្រះមហេសី កាមីឡា បានយាងដល់ទីក្រុងញូវយ៉ក ដើម្បីចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះជិត ២,៨០០នាក់ នៅទីតាំងអតីតអគារពាណិជ្ជកម្មពិភពលោក ក្នុងឱកាសព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។

មុនយាងដល់ញូវយ៉ក ព្រះអង្គបានបំពេញព្រះរាជសកម្មភាពយ៉ាងមមាញឹកនៅវ៉ាស៊ីនតោន ដោយថ្លែងសុន្ទរកថានៅមុខសភាអាមេរិក និងជួបពិភាក្សាឯកជនជាមួយប្រធានាធិបតី ដូណាល់ ត្រាំ។ ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃនេះ ធ្វើឡើងចំពេលទំនាក់ទំនងអង់គ្លេស-អាមេរិកកំពុងមានភាពតានតឹង ជុំវិញបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់។

King Charles speech

ក្រៅពីនេះ ព្រះអង្គគ្រោងនឹងយាងទៅតំបន់ Harlem ដើម្បីពិនិត្យគម្រោងកសិកម្មក្នុងទីក្រុង។ នៅក្នុងសុន្ទរកថាចំពោះមុខសភា ព្រះចៅឆាលស៍បានសង្កត់ធ្ងន់លើសារៈសំខាន់របស់អង្គការណាតូ និងអំពាវនាវឱ្យអាមេរិកបន្តការពារតម្លៃរួមជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ខណៈលោក ត្រាំ កំពុងរិះគន់សម្ព័ន្ធភាពយោធានេះ។

administrator

Related Articles