អន្តរជាតិ៖ គណៈកម្មាធិការច្បាប់ពន្ធគយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញសេចក្តីប្រកាសជាផ្លូវការនៅថ្ងៃទី២៨ ខែមេសា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៨ រដ្ឋាភិបាលចិននឹងអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយ តាមទម្រង់អត្រាពន្ធអនុគ្រោះពិសេស ចំពោះប្រទេសអាហ្វ្រិកចំនួន២០ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន និងមិនមែនជាប្រទេសអភិវឌ្ឍន៍តិចតួចនោះទេ។
ចំពោះផលិតផលដែលស្ថិតនៅក្រោមកូតាពន្ធគយ វិធានការនេះគ្រាន់តែកាត់បន្ថយអត្រាពន្ធគយក្នុងកូតាមកត្រឹមសូន្យភាគរយប៉ុណ្ណោះ ខណៈដែលអត្រាពន្ធគយក្រៅកូតាមិនមានការផ្លាស់ប្តូរឡើយ។

តាមការអធិប្បាយបន្ថែម ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ តទៅ ប្រទេសចិននឹងក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់នៅលើពិភពលោក ដែលអនុវត្តគោលនយោបាយអត្រាពន្ធគយសូន្យភាគរយដោយឯកតោភាគី ដោយគ្របដណ្តប់លើរាល់ប្រទេសអាហ្វ្រិក និងប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន។

ទាក់ទងនឹងបញ្ហានេះ តំណាងនៃសហភាពអាហ្វ្រិកប្រចាំនៅប្រទេសចិនបានបញ្ជាក់ថា វិធានការពន្ធគយសូន្យភាគរយនេះបាននាំមកនូវឱកាសជាក់ស្តែងដល់ទ្វីបអាហ្វ្រិក ហើយក៏បង្កលក្ខណៈសម្បត្តិសម្រាប់ប្រទេសចិនក្នុងការពង្រីកការវិនិយោគនៅទ្វីបអាហ្វ្រិកផងដែរ។

ប្រភព៖ (CCFR)
