ដំណឹងធំ! លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានដោះលែងពីពន្ធនាគារ ប្តូរមកឃុំខ្លួនក្នុងផ្ទះវិញ

ដំណឹងធំ! លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានដោះលែងពីពន្ធនាគារ ប្តូរមកឃុំខ្លួនក្នុងផ្ទះវិញ

រូបភាពព័ត៌មានប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានរាយការណ៍ថា លោកស្រី អ៊ុងសាន ស៊ូជី ទីបំផុតត្រូវបានដោះលែងពីពន្ធនាគារ ហើយប្តូរមកស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះវិញ។ យ៉ាងណាមិញ ទីតាំងឃុំខ្លួនបច្ចុប្បន្ន និងស្ថានភាពសុខភាពរបស់លោកស្រី នៅមិនទាន់ត្រូវបានចេញផ្សាយជាផ្លូវការនៅឡើយទេ។ រូបភាពព័ត៌មាន

ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ MRTV បានប្រកាសថា ទោសដែលនៅសល់របស់លោកស្រីត្រូវបានកាត់បន្ថយ ហើយនឹងត្រូវអនុវត្តនៅផ្ទះដែលបានកំណត់។ បើទោះបីជាមិនមានព័ត៌មានផ្លូវការអំពីទីតាំងជាក់លាក់ក៏ដោយ ក៏ប្រភពមួយបានបង្ហាញថា លោកស្រីទំនងជានឹងត្រូវឃុំខ្លួនក្នុងផ្ទះនៅរដ្ឋធានី Naypyidaw។

ប្រភពប៉ូលីសនៅ Naypyidaw ក៏បានបង្ហាញដែរថា កងកម្លាំងសន្តិសុខត្រូវបានបញ្ជាឱ្យបង្កើនសន្តិសុខនៅតំបន់ជាច្រើននៃរដ្ឋធានី កាលពីល្ងាចថ្ងៃទី៣០ ខែមេសា។ លំនៅដ្ឋានដែលបានកំណត់នឹងនៅតែស្ថិតក្រោមការត្រួតពិនិត្យយ៉ាងជិតស្និទ្ធរបស់រដ្ឋាភិបាល។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមេសា ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានសម្រេចលើកលែងទោសដល់អតីតប្រធានាធិបតី វីន ម្យីន និងកាត់បន្ថយទោសរបស់លោកស្រី អ៊ុងសាន ស៊ូជី ចំនួនមួយភាគប្រាំមួយ។ រូបភាពព័ត៌មាន

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានពណ៌នាអំពីរឿងនេះថាជា “ជំហានដ៏សំខាន់មួយ” ដើម្បីសម្រួលដល់ដំណើរការនយោបាយដែលអាចទុកចិត្តបាន។ មេធាវីរបស់លោកស្រីក៏បានស្វាគមន៍ការសម្រេចចិត្តនេះដែរ ប៉ុន្តែបានបញ្ជាក់ថា ពួកគេមិនបានទទួលការជូនដំណឹងដោយផ្ទាល់ទេ ហើយបានដឹងតាមរយៈសារព័ត៌មានតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ កូនប្រុសរបស់លោកស្រី គឺលោក Kim Aris បានសម្តែងការព្រួយបារម្ភថា ការប្រកាសនេះមិនបានបន្ធូរបន្ថយក្តីបារម្ភអំពីសុខភាពម្តាយរបស់គាត់ទេ ហើយរហូតមកដល់ពេលនេះ គាត់មិនអាចបញ្ជាក់បានថាលោកស្រីនៅមានជីវិតរស់នៅឡើយ។

administrator

Related Articles