ក្រសួងពាណិជ្ជកម្មចិនបានចេញមុខឆ្លើយតបនឹងការចាប់អារម្មណ៍របស់អ្នកសារព័ត៌មាន ទាក់ទងនឹងការដែលប្រទេសចិននឹងចាប់ផ្តើមអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយដោយគ្រប់ជ្រុងជ្រោយចំពោះប្រទេសអាហ្វ្រិកចំនួន៥៣ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ តទៅ។

លោក Xi Jinping ប្រធានរដ្ឋចិន បានប្រកាសពីគោលនយោបាយនេះក្នុងសារលិខិតអបអរសាទរការបើកកិច្ចប្រជុំកំពូលនៃសហភាពអាហ្វ្រិក កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ភាគីចិននឹងអនុវត្តគោលនយោបាយនេះ ព្រមទាំងបន្តជំរុញការចរចានិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចអភិវឌ្ឍន៍រួមផងដែរ។
គិតរហូតមកដល់ពេលនេះ ចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់ទីមួយលើពិភពលោក ដែលបានអនុវត្តគោលនយោបាយពន្ធគយសូន្យភាគរយដោយឯកតោភាគីនិងគ្រប់ជ្រុងជ្រោយចំពោះប្រទេសអាហ្វ្រិកទាំងអស់ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន ព្រមទាំងប្រទេសអភិវឌ្ឍន៍តិចតួចដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិនផងដែរ។ ទីផ្សារដ៏ធំធេងរបស់ចិននឹងនាំមកនូវកាលានុវត្តភាពថ្មីចំពោះការអភិវឌ្ឍរបស់អាហ្វ្រិក ហើយនឹងបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាចំពោះកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគ និងពាណិជ្ជកម្មរវាងចិន-អាហ្វ្រិក ព្រមទាំងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់អាហ្វ្រិកជាមិនខាន។
ប្រភព៖ (CCFR)
