លោក ត្រាំ គម្រោងកាត់បន្ថយទ័ពអាមេរិកនៅអ៊ីតាលី និងអេស្ប៉ាញ បន្ទាប់ពីអាល្លឺម៉ង់

លោក ត្រាំ គម្រោងកាត់បន្ថយទ័ពអាមេរិកនៅអ៊ីតាលី និងអេស្ប៉ាញ បន្ទាប់ពីអាល្លឺម៉ង់

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបថាលោកកំពុងពិចារណាកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅអ៊ីតាលី និងអេស្ប៉ាញ បន្ទាប់ពីប្រទេសទាំងពីរនេះបានប្រឆាំងនឹងសង្គ្រាមអ៊ីរ៉ង់។

កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ លោក ត្រាំ ត្រូវបានក្រុមអ្នកសារព័ត៌មានសាកសួរនៅឯការិយាល័យពងក្រពើនៃសេតវិមាន ដោយលោកបានឆ្លើយតបយ៉ាងខ្លីថា «ពិតណាស់ ខ្ញុំអាចនឹងពិចារណា»។ លោកបន្ថែមថា អ៊ីតាលី និងអេស្ប៉ាញ មិនបានធ្វើអ្វីដើម្បីជួយសហរដ្ឋអាមេរិកក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់នោះទេ។

នេះជាការប្រកាសមួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានលើកឡើងពីលទ្ធភាពកាត់បន្ថយចំនួនកងទ័ពនៅអាល្លឺម៉ង់ ដោយសារតែការប៉ះទង្គិចគ្នាជាមួយមេដឹកនាំអាល្លឺម៉ង់ជុំវិញបញ្ហាអ៊ីរ៉ង់។ លោកបានអះអាងថានឹងធ្វើការសម្រេចចិត្តក្នុងពេលដ៏ខ្លីខាងមុខ។

លោក ដូណាល់ ត្រាំ

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សហរដ្ឋអាមេរិក មានកងទ័ពចំនួន ១២,៦៦២ នាក់កំពុងឈរជើងនៅអ៊ីតាលី, ៣,៨១៤ នាក់នៅអេស្ប៉ាញ និង ៣៦,៤៣៦ នាក់នៅអាល្លឺម៉ង់៕

administrator

Related Articles