អន្តរជាតិ ៖ នៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី៣០ ខែមេសា លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិន បានចេញមុខឆ្លើយតបយ៉ាងដាច់អហង្ការចំពោះខ្លឹមសារដែលពាក់ព័ន្ធនឹងកងទ័ពចិន ដែលមានចែងក្នុង«សៀវភៅខៀវការទូតជប៉ុន»។
លោក Zhang Xiaogang បានថ្លែងយ៉ាងច្បាស់ថា ការដែលភាគីជប៉ុនលើកយកចិនមកធ្វើជាលេស គឺជាកលល្បិចដែលគេប្រើប្រាស់ជាទម្លាប់ ក្នុងគោលបំណងលាក់បាំងនូវការប៉ុនប៉ងដ៏ខុសឆ្គងរបស់ខ្លួន។ លោកបានចង្អុលបង្ហាញថា ការចោទប្រកាន់ថាយន្តហោះយោធាចិន«បានចូលទៅជិត» និង«ត្រូវរ៉ាដាបំភ្លឺ» សុទ្ធសឹងតែជារឿងប្រឌិត និងជាការដឹកនាំដោយភាគីជប៉ុនតែម្តង។

ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៊ី មិនមែនសំដៅចំពោះភាគីទីបីណាមួយឡើយ ផ្ទុយទៅវិញ វាជាកិច្ចសហប្រតិបត្តិការដែលផ្តល់អំណោយផលដល់ការគាំពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោក Zhang Xiaogang បានបញ្ចប់ការថ្លែងដោយព្រមានយ៉ាងខ្លាំងថា ប្រសិនបើប្រទេសជប៉ុននៅតែបន្តដើរលើមាគ៌ាខុសឆ្គងនៃយោធានិយមឡើងវិញនោះ ចាំបាច់នឹងត្រូវទទួលរងនូវការវាយលុកតបតវិញជាមិនខាន។
ប្រភព ៖ (CCFR)
