ការសន្ទនាតាមទូរស័ព្ទរវាងមហាអំណាចទាំងពីរបានកើតឡើងក្រោមបរិយាកាសតានតឹងនៃសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងនៅមជ្ឈិមបូព៌ា។
លោក Yuri Ushakov ទីប្រឹក្សាការបរទេសរបស់លោក ពូទីន បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី ២៩ មេសាថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាយ៉ាងលម្អិតអំពីស្ថានភាពនៅអ៊ីរ៉ង់ និងតំបន់ឈូងសមុទ្រ។ លោក ពូទីន បានសរសើរការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដោយចាត់ទុកថាជាជំហានត្រឹមត្រូវដើម្បីបង្កើតកន្លែងទំនេរសម្រាប់ការចរចា។

ចំណុចសំខាន់បំផុតនៃការសន្ទនានេះ គឺសំណើរបស់លោក ពូទីន ដែលចង់ឲ្យមានបទឈប់បាញ់ជាមួយអ៊ុយក្រែននៅថ្ងៃទី ៩ ឧសភា ដែលជាទិវាជ័យជំនះរបស់រុស្ស៊ី។ លោក ត្រាំ បានគាំទ្រសំណើនេះ ហើយថែមទាំងបង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែនជិតឈានដល់ការសម្រេចហើយ។
មេដឹកនាំអាមេរិករូបនេះបានសង្កត់ធ្ងន់ថា រដ្ឋបាលរបស់លោកនឹងបន្តសម្របសម្រួលរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ដើម្បីបញ្ចប់អរិភាពឲ្យបានឆាប់រហ័ស។ លោក ត្រាំ បានហៅការពិភាក្សាជាមួយលោក ពូទីន ថាជា “ការសន្ទនាដ៏ល្អ” ដោយបញ្ជាក់ថា បញ្ហាអ៊ុយក្រែនត្រូវបានផ្តោតច្រើនជាងបញ្ហាអ៊ីរ៉ង់។
