ក្រុមមេធាវីគ្រោងជួបអតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី នៅចុងសប្តាហ៍នេះ

ក្រុមមេធាវីគ្រោងជួបអតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី នៅចុងសប្តាហ៍នេះ

អន្តរជាតិ ៖ ក្រុមមេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី នៃប្រទេសមីយ៉ាន់ម៉ា គ្រោងនឹងជួបជាមួយអតីតមេដឹកនាំរូបនេះនៅចុងសប្តាហ៍ បន្ទាប់ពីលោកស្រីត្រូវបានរដ្ឋាភិបាលដែលគាំទ្រដោយយោធាផ្ទេរទៅឃុំខ្លួនក្នុងផ្ទះនៅរដ្ឋធានីណៃពិដោ។

អ៊ុងសាន ស៊ូជី

លោកស្រី ស៊ូជី ដែលជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាព ត្រូវបានឃុំខ្លួនតាំងពីយោធាផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រីក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដែលបង្កឱ្យមានសង្គ្រាមស៊ីវិលយ៉ាងសាហាវនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដ៏ក្រីក្រនេះ។

«លោកស្រី អ៊ុងសាន ស៊ូជី បច្ចុប្បន្ននៅតែស្ថិតនៅក្នុងទីក្រុងណៃពិដោ» សមាជិកក្រុមមេធាវីបានប្រាប់ទីភ្នាក់ងាររ៉យទ័រ ដោយបញ្ជាក់ថា លោកស្រីត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងផ្ទះនៅយប់ថ្ងៃព្រហស្បតិ៍។

អ៊ុងសាន ស៊ូជី

នៅថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ពីការផ្ទេរលោកស្រីទៅឃុំខ្លួនក្នុងផ្ទះ និងបានផ្សាយរូបថតរបស់លោកស្រីអង្គុយលើកៅអីឈើជាមួយបុគ្គលិកពីរនាក់ ដែលជារូបភាពសាធារណៈលើកដំបូងរបស់លោកស្រីក្នុងរយៈពេលជាច្រើនឆ្នាំ។ ទីតាំងពិតប្រាកដរបស់លោកស្រីនៅមិនទាន់ច្បាស់លាស់នៅឡើយទេ៕

ប្រភព៖ (Reuters)

administrator

Related Articles