អាជ្ញាធរឃាត់ខ្លួនកម្មករសំណង់ម្នាក់ ក្រោយខ្ចីម៉ូតូគេទៅលក់ រំលោភទំនុកចិត្តយកលុយចាយអស់
ភ្នំពេញ៖ កម្មករសំណង់ម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីជនសង្ស័យរូបនេះ បានខ្ចីម៉ូតូរបស់ស្ដ្រីម្នាក់ទៅជិះមួយភ្លែត រួចបែរជាយកទៅលក់យកប្រាក់ស៊ីចាយអស់។ នេះបើយោងតាមការបញ្ជាក់ពីសមត្ថកិច្ច។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក នៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះ ហួរ…
