សន្តិសុខសង្គម

ចៅក្រមឃុំខ្លួនមេក្លោង ១៨ នាក់ ពាក់ព័ន្ធការឆបោកតាមអនឡាញ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហុក ពៅ បានចេញដីការសម្រេចឃុំខ្លួនឧក្រិដ្ឋជនជាមេក្លោងចំនួន ១៨ នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ឧក្រិដ្ឋជនទាំង ១៨ នាក់នេះ រួមមាន ជនជាតិចិន ១៤ នាក់, ជនជាតិម៉ាឡេស៊ី…

តាកែវ៖ បង្ក្រាបក្រុមញៀនធំ ចាប់មេក្លោង១នាក់ រួមបក្ខពួក៧នាក់ រកឃើញអាវុធជាច្រើន

តាកែវ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានខេត្តតាកែវ បានធ្វើប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនយ៉ាងធំនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី។ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគហរឿងញៀន បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់ខ្លួនជនល្មើសសរុបចំនួន ៧នាក់ ក្នុងនោះមានមេក្លោងធំឈ្មោះ រាជ ដែលជួញដូរយ៉ាងសកម្ម។ ក្នុងកំឡុងប្រតិបត្តិការ ជនល្មើសបានធ្វើការតដៃជាមួយសមត្ថកិច្ច បណ្ដាលឱ្យសមត្ថកិច្ចរងគ្រោះចំនួន…

តាខ្មៅ៖ ជនសង្ស័យ២នាក់ចាប់ខ្លួនបន្ទាប់ពីលួចកាត់ខ្សែភ្លើងសាធារណៈ យកលុយទិញថ្នាំញៀន

កម្លាំងសមត្ថកិច្ចក្រុងតាខ្មៅបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្រោយពីប្រជាពលរដ្ឋរាយការណ៍អំពីករណីលួចកាត់ខ្សែភ្លើងតាមផ្លូវសាធារណៈនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាអោយកម្លាំងជំនាញធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំងពីរ។ ជនសង្ស័យឈ្មោះ ថា ប៊ុននី ហៅឃ្នី អាយុ២៦ឆ្នាំ និង វីវះជិប អាយុ៣៩ឆ្នាំ…

អាជ្ញាធររាជធានីចុះឆែកឆេរទីតាំងសង្ស័យ Online Scam នៅសែនសុខ ឃើញជនបរទេស២០នាក់

ភ្នំពេញ៖ កម្លាំងអាជ្ញាធរឯកភាពរាជធានីភ្នំពេញ បានចុះប្រតិបត្តិការឆ្មក់ឆែកឆេរទីតាំងមួយកន្លែងនៅខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដោយសង្ស័យថាជាកន្លែងបង្កប់បទល្មើស Online Scam។ ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង៨:៣០យប់ ក្រោមការដឹកនាំផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក…

ចោរលួចប៊ូឡុងភ្លើងលើស្ពានព្រះមុនីវង្សចាស់ អាជ្ញាធរប្រញាប់ជួលជុលឡើងវិញ

ភ្នំពេញ៖ អាជ្ញាធរសង្កាត់ច្បារអំពៅទី២ បានរកឃើញការលួចប៊ូឡុងភ្លើងបំភ្លឺផ្លូវលើស្ពានព្រះមុនីវង្សចាស់ នៅថ្ងៃទី១ មេសា ២០២៦។ លោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានបញ្ជាក់ថា កម្លាំងប្រជាការពារសង្កាត់បានឃើញប៊ូឡុងបាត់ចំនួន ២ គ្រាប់ ពីបង្គោលភ្លើងចំនួន ២ ក្បាល។ ការលួចនេះបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពអ្នកធ្វើដំណើរ។ “យើងបានចាត់ឲ្យកម្លាំងដាក់ប៊ូឡុងថ្មីភ្លាម ដើម្បីចៀសវាងគ្រោះថ្នាក់។…

ម្ដាយចុងខឹងកូន២ឆ្នាំ វាយទាត់ធាក់រហូតបែកប្លោកនោមស្លាប់

ភ្នំពេញ៖ ស្ត្រីម្នាក់ដែលជាម្តាយចុងបានប្រើហិង្សាលើកូនអាយុទើបតែ២ឆ្នាំ រហូតធ្វើឲ្យក្មេងតូចស្លាប់ដោយសារបែកប្លោកនោម។ ហេតុការណ៍ឃាតកម្មនេះបានកើតឡើងនៅថ្ងៃទី៣០ មីនា ២០២៦ នៅបន្ទប់ជួល ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ កុមារដែលស្លាប់មានឈ្មោះ ឌី ភត្រា អាយុ២ឆ្នាំ។ ឪពុករបស់ក្មេង លោក ទេព វណ្ណឌី អាយុ២២ឆ្នាំ បានប្រាប់ថា…

ចាប់ខ្លួនម្ចាស់ក្រុមហ៊ុនទេសចរណ៍ឆបោកប្រាក់អតិថិជនជាង ២០ នាក់

កម្លាំងសមត្ថកិច្ចនគរបាល នៃក្រុមការងារ Hotline Scam 24/7 ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាម្ចាស់ក្រុមហ៊ុនទេសចរណ៍ VR SMILE TOUR AND TRAVEL Co.,Ltd ពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់ពីអតិថិជនជាច្រើននាក់។ ប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ.ស.ប…

ជនជាតិចិន ៤ នាក់ជាប់ឃុំក្នុងបទល្មើសគ្រឿងញៀន និងកាំភ្លើងខ្លី ២ ដើម នៅសែនសុខ

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងសង្ស័យ និងឃាត់ខ្លួនជនជាតិចិនចំនួន ៤ នាក់ រួមទាំងដកហូតវត្ថុតាងជាច្រើន។ ប្រតិបត្តិការនេះកើតឡើងកាលពីរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ នៅផ្ទះលេខ ២១ និងផ្ទះលេខ ២៣ ផ្លូវ J-01 បុរីហ្រ្គេនភ្នំពេញ។…

ភ្នំពេញបង្ក្រាបទីតាំងស្កេមអនឡាញ ឃាត់ជនបរទេសជាង៥០នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញបានបង្ក្រាបទីតាំងផ្ទះសំណាក់មួយកន្លែង ដែលលាក់បង្កប់សកម្មភាពស្កេមអនឡាញ និងឃាត់ជនបរទេសជាង៥០នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងនៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៩:៣០នាទី ក្រោមការដឹកនាំផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ។ យោងតាមការបញ្ជាក់ពីនគរបាលជំនាញ បន្ទាប់ពីទទួលបានព័ត៌មានអំពីសកម្មភាពបទល្មើសស្កេមអនឡាញ កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ និងបើកការឆ្មក់បង្ក្រាបទីតាំងនេះ។…

រឹបអូសជិត ៥០ជនបរទេស ក្នុងប្រតិបត្តិការបង្ក្រាបឆបោកអនឡាញនៅសែនសុខ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញបានធ្វើប្រតិបត្តិការរឹបអូសជនបរទេសចំនួន ៤៩នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី ៣០នាក់ និងជនជាតិម៉ាឡេស៊ី ១៩នាក់ (ស្ត្រី០៨នាក់) កាលពីថ្ងៃទី៣០ មីនា ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងនៅអាគារជួលមួយកន្លែង ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយជនសង្ស័យត្រូវបានចោទប្រកាន់ថាប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។ កម្លាំងសមត្ថកិច្ចបានរឹបអូតសម្ភារៈបច្ចេកទេសជាច្រើន…