អាជ្ញាធរខណ្ឌ៧មករា ចុះអនុវត្តវិធានការក្តៅ រុះរើសំណង់រំលោភចំណីផ្លូវសាធារណៈជុំវិញសាលាជ័យថាវី ដើម្បីសណ្តាប់ធ្នាប់ និងសុវត្ថិភាព!
ភ្នំពេញ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរខណ្ឌ៧មករា បានដឹកនាំកម្លាំងចម្រុះ និងមន្ត្រីជំនាញ ចុះអនុវត្តវិធានការរុះរើសំណង់ដែលសាងសង់រំលោភបំពានលើចំណីផ្លូវសាធារណៈ ស្ថិតនៅបរិវេណសាលាជ័យថាវី ក្នុងសង្កាត់វាលវង់។ ការរុះរើនេះធ្វើឡើងក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់សាធារណៈ សម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ក៏ដូចជាធានាបាននូវសុវត្ថិភាពក្នុងការជួយសង្គ្រោះបឋម ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា ដែលបានតំណាងលោក…
