អគ្គិភ័យឆាបឆេះសន្ធោសន្ធៅ! ផ្ទះប្រជាពលរដ្ឋ ១២ខ្នង ក្លាយជាផេះផង់ទាំងព្រឹក ក្បែរគល់ស្ពានអាកាសមរតកតេជោ
រាជធានីភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះផ្ទះឈើប្រក់ស័ង្កសីរបស់ប្រជាពលរដ្ឋអស់ចំនួន ១២ខ្នង ទាំងស្រុង កាលពីព្រឹកព្រលឹម នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានត្រូវចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីបាញ់ពន្លត់។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ០៨ព្រឹក ស្ថិតនៅត្រង់ចំណុចគល់ស្ពានអាកាសមរតកតេជោ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោយ…
