សន្តិសុខសង្គម

កម្លាំងជំនាញចុះបង្ក្រាបទីតាំងឆបោកអនឡាញនៅសែនសុខ ឃាត់ជនបរទេស២៧នាក់

កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខណ្ឌសែនសុខ នៅយប់ថ្ងៃទី៦មេសា២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុប២៧នាក់ រួមមាន៖ ចិនតៃវ៉ាន់២៣នាក់ ចិន៣នាក់ និងម៉ាឡេស៊ី១នាក់។ កម្លាំងជំនាញក៏បានដកហូតសម្ភារពាក់ព័ន្ធរួមមាន៖ ទូរស័ព្ទដៃ២២៧គ្រឿង…

សមត្ថកិច្ចចាប់ជនបរទេស៨នាក់ ក្នុងប្រតិបត្តិការបង្ក្រាបការឆបោកតាមអនឡាញនៅអគារ JD Polman

ភ្នំពេញ៖ សមត្ថកិច្ចបានធ្វើប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមអនឡាញ នៅអគារខុនដូ JD Polman កាលពីព្រឹកថ្ងៃទី០៦ មេសា ២០២៦ ដោយឃាត់ខ្លួនជនបរទេសចំនួន៨នាក់ រួមមានជនជាតិជប៉ុន៥នាក់ និងជនជាតិចិន៣នាក់។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង…

ភ្លើងឆាបឆេះឃ្លាំង៣ នៅសែនសុខ បំផ្លាញរថយន្ត-ម៉ូតូ និងសម្ភារៈរាប់សិបពាន់ដុល្លារ

ភ្នំពេញ៖ អគ្គិភ័យដ៏ធ្ងន់ធ្ងរបានឆាបឆេះឃ្លាំងតំឡើងគ្រឿងតុបតែងឆាក និងកម្មវិធី នៅខណ្ឌសែនសុខ កាលពីថ្ងៃទី៦ មីនា ឆ្នាំ២០២៦ បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិរាប់សិបពាន់ដុល្លារ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង ៦:២០ល្ងាច នៅដីឡូត៍ B01 ផ្លូវបេតុង ១ឧសភា សង្កាត់គោកឃ្លាង។ តាមការរាយការណ៍ មុនកើតហេតុមានសំឡេងផ្ទុះឮពីផ្នែកខាងត្បូងឃ្លាំង ហើយភ្លាមក៏មានអណ្តាតភ្លើងឆាបឆេះ។ កម្មករនៅក្នុងឃ្លាំងបានព្យាយាមប្រើបំពង់ពន្លត់អគ្គិភ័យ ប៉ុន្តែមិនអាចគ្រប់គ្រងបាន…

ជនបរទេសលោតសម្លាប់ខ្លួនពីអគារខុនដូនៅសង្កាត់ឃ្មួញ បណ្តាលឱ្យពលរដ្ឋភ្ញាក់ផ្អើល

ភ្នំពេញ៖ ពលរដ្ឋនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីព្រឹកថ្ងៃទី៦ មេសា ឆ្នាំ២០២៦ បន្ទាប់ពីប្រទះឃើញសពជនបរទេសម្នាក់ ដែលសង្ស័យថាលោតសម្លាប់ខ្លួនពីលើអគារខុនដូ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១១ព្រឹក នៅតាមបណ្តោយផ្លូវបេតុង កែងផ្លូវ៩២ ក្នុងភូមិឃ្មួញ។ ប្រជាពលរដ្ឋបានប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍យ៉ាងរហ័ស។ តាមការបញ្ជាក់ពីនគរបាល ជនរងគ្រោះជាអ្នកស្នាក់នៅចំណុចអគារខុនដូខាងលើ។ គួរកត់សម្គាល់ថា មុនពេលកើតហេតុ…

តាកែវបង្ក្រាបក្រុមទំនើង ហាមបាញ់ទឹកប៉ាតម្សៅចូលឆ្នាំខ្មែរ

អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានបញ្ជាឲ្យប្រើកម្លាំងបង្ក្រាបក្រុមក្មេងទំនើង និងចាស់ទំនើង ដើម្បីធានាសន្តិសុខសាធារណៈ។ ការបញ្ជានេះមកក្រោយពីលោកសង្កេតឃើញការផ្លាស់ប្ដូរអត្តចរិតរបស់ក្មេងៗមួយចំនួនតូច ដែលបង្កអំពើហិង្សា និងរំខានដល់ការរស់នៅរបស់អ្នកដទៃ។ តាមសំណេរនៅលើបណ្ដាញសង្គម លោកអភិបាលបានសរសេរថា៖ «គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងក្រុង-ស្រុក ត្រូវពង្រឹងគ្រប់យន្តកាដែលមានស្រាប់ ដោយត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ក្នុងការបង្ការបង្ក្រាបក្រុមក្មេងទំនើង-ចាស់ទំនើង ដើម្បីធានាសន្តិសុខ សុវត្ថិភាព…

អាវុធហត្ថព្រះសីហនុចាប់ក្រុមល្មើសចិនបង្ខាំងមនុស្ស និងរកឃើញបទល្មើស Scam Online នៅកាស៊ីណូហ្គាន់ដាវ

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុបានធ្វើប្រតិបត្តិការបង្ក្រាបករណីបង្ខាំងមនុស្សខុសច្បាប់ និងរកឃើញបទល្មើស Scam Online នៅកាស៊ីណូហ្គាន់ដាវ កាលពីថ្ងៃទី៥ មេសា ២០២៦។ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត បានដឹកនាំប្រតិបត្តិការនេះក្រោមការសម្របសម្រួលពីតំណាងអយ្យការ។ ការចុះបង្ក្រាបកើតឡើងបន្ទាប់ពីទទួលបានព័ត៌មានថាមានករណីបង្ខាំងជនជាតិចិនដោយការធ្វើទារុណកម្មនៅបន្ទប់ជាន់ទី១៦ កាស៊ីណូហ្គាន់ដាវ។ កម្លាំងអាវុធហត្ថបានចុះធ្វើការស្រាវជ្រាវហើយឃាត់ខ្លួនក្រុមជនល្មើសពាក់ព័ន្ធមួយចំនួន។ ក្នុងអំឡុងពេលប្រតិបត្តិការ កម្លាំងអាវុធហត្ថក៏បានរកឃើញមានបទល្មើស Scam Online…

ព្រះសីហនុ៖ កម្លាំងបង្ក្រាបផលិតគ្រឿងញៀនទ្រង់ទ្រាយធំ រកឃើញសារធាតុញៀនជាង ៨៩គីឡូ ឃាត់ខ្លួន២២នាក់

កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីផលិត ជួញដូរ និងរក្សាទុកសារធាតុញៀនយ៉ាងធំធេង ដោយរកឃើញសារធាតុញៀនជាច្រើនគីឡូ និងឃាត់ខ្លួនជនសង្ស័យចំនួន២២នាក់។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ស៊ីជី ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២២នាក់ ក្នុងនោះមានជនជាតិចិន១៨នាក់ ជនជាតិវៀតណាម១នាក់ និងជនជាតិខ្មែរ៣នាក់។ ក្នុងប្រតិបត្តិការនេះ កម្លាំងបានរកឃើញសារធាតុញៀនច្រើនប្រភេទដូចជា៖…

មន្ត្រីនគរបាលព្រំដែនប្រើ AK បាញ់សម្លាប់អ្នកលក់ដូរ និងធ្វើរបួសធ្ងន់ម្នាក់ទៀតនៅកោះកុង

ខេត្តកោះកុង – ជនសង្ស័យដែលបានបាញ់សម្លាប់អ្នកលក់ដូរម្នាក់ និងធ្វើរបួសធ្ងន់ម្នាក់ទៀតនៅក្រុងខេមរភូមិន្ទ បានចូលខ្លួនសារភាពជាមួយសមត្ថកិច្ចហើយ។ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់នៅថ្ងៃទី៥ មេសា ២០២៦ ថា ជនសង្ស័យឈ្មោះ សាយ សាន្ត ដែលជាមន្ត្រីនគរបាលព្រំដែន បានប្រគល់ខ្លួនដោយស្ម័គ្រចិត្ត។ ឧក្រិដ្ឋកម្មនេះកើតឡើងនៅថ្ងៃទី៣ មេសា…

ពលរដ្ឋរារាំងការចាប់ខ្លួនជនទទួលផលចោរកម្ម សមត្ថកិច្ចឃាត់អ្នករារាំងបន្ថែម២នាក់

ភ្ញាក់ផ្អើល! យប់ថ្ងៃទី៤ មេសា ២០២៦ ប្រជាពលរដ្ឋជាច្រើនបានរារាំងឡោមព័ទ្ធកម្លាំងនគរបាល ដើម្បីរំដោះជនសង្ស័យដែលទទួលផលចោរកម្មរថយន្ត។ ក្នុងប្រតិបត្តិការអន្តរាគមន៍នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងអ្នករារាំងបន្ថែមពីរនាក់ទៀត។ តាមរបាយការណ៍នគរបាលខេត្តកំពង់ស្ពឺ អ្នករារាំងដែលត្រូវឃាត់ខ្លួនមានឈ្មោះ ហួន ង៉ែត (៥៦ឆ្នាំ) និង ថាត តេងណេង (២៦ឆ្នាំ)។ ពួកគេបានព្យាយាមរារាំងការអនុវត្តច្បាប់…

ម៉ូតូថ្មីឆ្នាំ២០២៥ លួចបានត្រឹមពាក់កណ្ដាលថ្ងៃ ក្រោយមកគេយកទៅប្លុងចោលក្នុងវាលស្រែ

ភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ – ករណីចោរលួចម៉ូតូថ្មីឆ្នាំ២០២៥ បានកើតឡើងនៅយប់ថ្ងៃទី៤ ឈានចូលថ្ងៃទី៥ ខែមេសា ក្រោយពីជនរងគ្រោះទុកម៉ូតូនៅខាងក្រោមផ្ទះ។ លោកអនុសេនីយ៍ឯក មាន វុត្ថា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចំបក់ បានបញ្ជាក់ថា ជនសង្ស័យបានលួចម៉ូតូចេញពីភូមិបឹងលាច ហើយក្រោយមកបានយកទៅប្លុងចោលនៅវាលស្រែក្នុងភូមិត្រពាំងត្រយឹង។ ក្រោយពីជនរងគ្រោះដាក់ពាក្យបណ្ដឹង មានពលរដ្ឋរាយការណ៍ថាបានប្រទះឃើញម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០២៥…