អគ្គិភ័យឆេះឃ្លាំងកម្ទេចក្រណាត់ខណ្ឌព្រែកព្នៅ កម្លាំងជំនាញប្រើពេល៩ម៉ោង និងទឹក១១៧ឡានទើបគ្រប់គ្រងបាន
ភ្នំពេញ៖ ករណីអគ្គិភ័យធំមួយបានកើតឡើងនៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នៅឃ្លាំងស្តុកកម្ទេចក្រណាត់មួយក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលតម្រូវឱ្យកម្លាំងជំនាញប្រើពេលជាង៩ម៉ោង និងទឹកចំនួន១១៧ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ តាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គិភ័យនេះបានផ្ទុះឡើងនៅម៉ោង១៤:៤០នាទី ដោយកើតចេញពីការឆេះស្មៅរាលដាល បណ្តាលឱ្យឆេះកម្ទេចក្រណាត់ក្នុងឃ្លាំងដែកប្រក់ស័ង្កសីមួយ។ ឃ្លាំងនេះត្រូវបានឆេះខូចខាតទាំងស្រុង ដោយកម្ទេចក្រណាត់បាត់បង់ជិត៨០% និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង។ កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍ភ្លាមៗ ដោយអាចការពារមិនឱ្យអគ្គិភ័យរាលដាលទៅផ្ទះប្រជាពលរដ្ឋជិតខាង។ ការពន្លត់អគ្គិភ័យនេះត្រូវបានចាត់ទុកថាជាប្រតិបត្តិការពិបាកមួយ ដោយតម្រូវឱ្យមានការប្រើប្រាស់ធនធានយ៉ាងច្រើន…
