អគ្គិភ័យឆាបឆេះរោងចក្រសាំងក្រអូប ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ អគ្គិភ័យដ៏ធំមួយបានឆាបឆេះរោងចក្រស្តុកសាំងក្រអូប និងប្រេងម៉ាសូត នៅខណ្ឌកំបូល កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥:៥០ល្ងាច នៅតាមបណ្តោយផ្លូវបេតុង ភូមិគុល សង្កាត់កន្ទោក។ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានធុំក្លិនឈ្ងៀមផ្សែង និងឃើញផ្សែងខ្មៅហ៊ុយចូលផ្ទះរបស់ពួកគាត់។ ភ្លាមៗនោះ ពលរដ្ឋបាននាំគ្នាយកទុយោទឹកបាញ់បង្ការជាបណ្តោះអាសន្ន ដើម្បីការពារកុំឱ្យអគ្គិភ័យរាលដាលទៅផ្ទះរបស់ពួកគាត់។ ក្រោយមក នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងទៅកាន់កន្លែងកើតហេតុ។…
