ខេត្តតាកែវអបអរសាទរ! សន្តិសុខអំឡុងបុណ្យចូលឆ្នាំខ្មែរ ២០២៦ ល្អប្រសើរជាងឆ្នាំមុន

ខេត្តតាកែវអបអរសាទរ! សន្តិសុខអំឡុងបុណ្យចូលឆ្នាំខ្មែរ ២០២៦ ល្អប្រសើរជាងឆ្នាំមុន

ខេត្តតាកែវ – ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអះអាងថា ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ដែលប្រារព្ធពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា មានភាពល្អប្រសើរជាងឆ្នាំមុន។

សមត្ថកិច្ចខេត្តតាកែវ

សមត្ថកិច្ចបានដាក់ពង្រាយកម្លាំងយ៉ាងតឹងរ៉ឹងតាមតំបន់ទេសចរណ៍ ទីប្រជុំជន និងផ្លូវសំខាន់ៗ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។

បុណ្យចូលឆ្នាំខេត្តតាកែវ

លទ្ធផលបង្ហាញថា ការគ្រប់គ្រងស្ថានការណ៍មានប្រសិទ្ធភាពខ្ពស់ ដោយមិនមានបទល្មើសឬបញ្ហាសន្តិសុខធ្ងន់ធ្ងរណាកើតឡើង។ បញ្ហាតូចតាចត្រូវបានដោះស្រាយទាន់ពេលវេលា។

សុវត្ថិភាពបុណ្យចូលឆ្នាំ

ស្នងការដ្ឋាននគរបាលខេត្តតាកែវ ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលបានគោរពច្បាប់ និងសហការជាមួយសមត្ថកិច្ច ធ្វើឲ្យបុណ្យចូលឆ្នាំប្រព្រឹត្តទៅដោយសុខសាន្ត សប្បាយរីករាយ។

ការគ្រប់គ្រងស្ថានការណ៍

អត្ថបទ៖ វីរៈ

administrator

Related Articles