នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល៥ល្ងាច មានឧប្បត្តិហេតុផ្ទុះគ្រាប់មិនទាន់ផ្ទុះនៅភូមិចុងពរ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង បណ្ដាលឲ្យបុរសវ័យ៣២ឆ្នាំម្នាក់រងរបួសដៃ និងជើង។

តាមអាជ្ញាធរមីន ករណីផ្ទុះយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ កើតឡើងនៅពេលជនរងគ្រោះកាប់រណ្តៅដីហើយប៉ះចំគ្រាប់មិនទាន់ផ្ទុះ បណ្ដាលឲ្យផ្ទុះតែម្ដង។
ជនរងគ្រោះឈ្មោះ អេម ពៅ អាយុ៣២ឆ្នាំ មានទីលំនៅភូមិចុងពរ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ជាថ្មីម្ដងទៀត អាជ្ញាធរមីន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅពេលប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ គប់ ដំ ឫចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឲ្យរបួស ពិការ ស្លាប់ គ្រប់ពេល និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន តាមរយៈលេខទូរស័ព្ទ ដូចខាងក្រោម៖
012 800 473
011 38 39 37
097 489 5600
066 612 613
063 96 34 99

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត។
