អគ្គិភ័យឆាបឆេះផ្ទះ៣ខ្នងក្នុងថ្ងៃទី៣បុណ្យចូលឆ្នាំ ស្ត្រីម្នាក់ស្លាប់នៅឧត្ដរមានជ័យ

អគ្គិភ័យឆាបឆេះផ្ទះ៣ខ្នងក្នុងថ្ងៃទី៣បុណ្យចូលឆ្នាំ ស្ត្រីម្នាក់ស្លាប់នៅឧត្ដរមានជ័យ

ឧត្ដរមានជ័យ៖ ករណីអគ្គិភ័យដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី១៦មេសា ដែលជាថ្ងៃទី៣នៃបុណ្យចូលឆ្នាំថ្មី បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋ៣ខ្នងឆេះខូចខាត និងស្ត្រីម្នាក់បាត់បង់ជីវិត។

អគ្គិភ័យឆាបឆេះផ្ទះ៣ខ្នង

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤:៣០នាទីព្រឹក នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ស្ត្រីរងគ្រោះមានឈ្មោះ កាវ ស៊ូហេង អាយុ៤៥ឆ្នាំ ដែលបានស្លាប់ក្នុងអគ្គិភ័យនេះ។

តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ ផ្ទះទាំង៣ខ្នងដែលរងការឆាបឆេះមាន៖

១. ផ្ទះរបស់លោក កាវ លីឃុន (៧២ឆ្នាំ) និងភរិយា គីម ញ៉រ (៧០ឆ្នាំ) – ផ្ទះទំហំ១៦មែត្រ×៨០មែត្រ សាងសង់ពីថ្ម ខូចខាតផ្នែកមួយ

កម្លាំងពន្លត់អគ្គិភ័យដោះស្រាយ

២. ផ្ទះរបស់លោក សុន ចាន់កា (៣៥ឆ្នាំ) និងភរិយា ហ៊ួ គឹមហ័រ (២៨ឆ្នាំ) – ផ្ទះទំហំ៧មែត្រ×៨០មែត្រ ខូចខាតទាំងស្រុង
៣. ផ្ទះរបស់លោក យន់ សារឹម (៥៥ឆ្នាំ) និងភរិយា ញ៉ែម ណារស់ (៤៨ឆ្នាំ) – ផ្ទះទំហំ៨មែត្រ×៨០មែត្រ

កម្លាំងពន្លត់អគ្គិភ័យបានចេញរថយន្ត៤គ្រឿង ប្រើប្រាស់ទឹកអស់១៨រថយន្ត និងរឺម៉កដឹកទឹក៥គ្រឿង ទើបអាចពន្លត់អគ្គិភ័យឱ្យរលត់ទាំងស្រុងនៅម៉ោង៧:៤០នាទីព្រឹក។

ការពន្លត់អគ្គិភ័យ

កម្លាំងជំនាញបានបញ្ជាក់ថា មូលហេតុនៃអគ្គិភ័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីក្នុងផ្ទះទី១។ ករណីនេះកើតឡើងក្នុងពេលប្រជាពលរដ្ឋជាច្រើនកំពុងរីករាយជាមួយបុណ្យចូលឆ្នាំថ្មី។

ទីកន្លែងកើតហេតុ

administrator

Related Articles