ក្រុងក្រចេះបង្ក្រាបក្មេងទំនើង១២នាក់ ដកហូតម៉ូតូ១១គ្រឿងនាថ្ងៃចូលឆ្នាំទី១

ក្រុងក្រចេះបង្ក្រាបក្មេងទំនើង១២នាក់ ដកហូតម៉ូតូ១១គ្រឿងនាថ្ងៃចូលឆ្នាំទី១

ការបង្ក្រាបក្មេងទំនើង

កម្លាំងអាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយលោក ទេព ដារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ បានធ្វើប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងចំនួន ១២នាក់ ដែលបានប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស និងបើកបរលឿនខ្លាំងក្នុងទីប្រជុំជន។

ការចុះបង្ក្រាបនេះធ្វើឡើងនារសៀលថ្ងៃទី១៤ មេសា ២០២៦ ដែលជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើង១២នាក់ និងដកហូតម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំងចំនួន១១គ្រឿង។

ម៉ូតូកែច្នៃ

សមត្ថកិច្ចបានបញ្ជូនក្មេងទំនើងទាំងអស់ រួមទាំងម៉ូតូ ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ដើម្បីធ្វើការអប់រំណែនាំ។ ក្មេងទំនើងនឹងត្រូវឃាត់ខ្លួនរយៈពេល៤៨ម៉ោង មុននឹងត្រូវបញ្ជូនទៅអប់រំបន្តនៅផ្ទះ។

យោងតាមរបាយការណ៍ ក្នុងត្រីមាសទី១ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តក្រចេះបានបង្ក្រាបករណីក្មេងទំនើងចំនួន១៦លើក ឃាត់ក្មេងទំនើង៤០នាក់ និងម៉ូតូ៣៦គ្រឿង។

សមត្ថកិច្ចធ្វើការ

ចំពោះម៉ូតូដែលខុសលក្ខណៈបច្ចេកទេស នឹងត្រូវឃាត់ទុករយៈពេលមួយខែ។ ម្ចាស់ម៉ូតូត្រូវយកសម្ភារៈមកដោះដូរតាមលក្ខណៈបច្ចេកទេសមុននឹងត្រូវប្រគល់ជូនវិញ។

ការបង្ក្រាបនេះធ្វើឡើងដើម្បីធានាសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។

administrator

Related Articles