អតីតប្តីឃាតស្ត្រីជាងសាឡន ត្រូវបាននគរបាលចាប់ខ្លួនបន្ទាប់ពីរត់គេច៣ថ្ងៃ

អតីតប្តីឃាតស្ត្រីជាងសាឡន ត្រូវបាននគរបាលចាប់ខ្លួនបន្ទាប់ពីរត់គេច៣ថ្ងៃ

ជនដៃដល់ត្រូវបានចាប់ខ្លួន

ជនដៃដល់ជាអតីតប្តី ដែលបានបាញ់ និងវាយសម្លាប់ប្រពន្ធដែលជាជាងសាឡននៅផ្សារទួលពង្រ ត្រូវបានកម្លាំងនគរបាលជំនាញស្រាវជ្រាវឃាត់ខ្លួនបានហើយនៅថ្ងៃទី១៥ ខែមេសា។

កន្លែងឧក្រិដ្ឋកម្ម

តាមនគរបាលជំនាញ ជនដៃដល់ត្រូវបានឃាត់បាននៅក្នុងព្រៃ ភូមិត្រេីង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ជនដៃដល់មានឈ្មោះ ធួក ជី ហៅ អាជី អាយុ ៣៩ឆ្នាំ។

កន្លែងចាប់ខ្លួន

កាលពីថ្ងៃទី១២ មេសា វេលាម៉ោង៣:៣០រសៀល ជនដៃដល់បានប្រើកាំភ្លើងខ្លីបាញ់ស្ត្រីជាអតីតប្រពន្ធនៅផ្សារទួលពង្រ បណ្ដាលឲ្យស្លាប់។ ក្រោយពីធ្វើឧក្រិដ្ឋកម្ម ជនដៃដល់បានរត់គេចខ្លួន រហូតដល់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៥មេសា។

administrator

Related Articles