លែងបារម្ភទៀតហើយ! អាជ្ញាធររៀបចំប្រព័ន្ធលូថ្មីមុខកាត់ធំជុំវិញផ្សារបឹងព្រលិត រំដោះជំនន់ទឹកភ្លៀងជិត២០ឆ្នាំ
ភ្នំពេញ៖ ពលរដ្ឋរស់នៅតំបន់ជុំវិញផ្សារបឹងព្រលិត ក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានសម្តែងក្តីរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានឃើញអាជ្ញាធរចាប់ផ្តើមត្រៀមរៀបចំប្រព័ន្ធលូថ្មី ដើម្បីរំដោះទឹកជំនន់ដែលតែងយាយីពួកគាត់ជារៀងរាល់រដូវវស្សា អស់រយៈពេលជិត២០ឆ្នាំមកហើយ។ ប្រព័ន្ធលូចាស់ដែលមានមុខកាត់តូចៗពុំសូវដំណើរការ បានធ្វើឱ្យតំបន់នេះក្លាយជាកន្លែងទទួលរងការលិចលង់យ៉ាងធ្ងន់ធ្ងរ រហូតដល់លិចលង់ផ្ទះសម្បែងរបស់ពួកគាត់ទៀតផង។ ពលរដ្ឋបានរៀបរាប់ទាំងក្តីរំភើបថា ជារៀងរាល់ឆ្នាំ ពេលរដូវវស្សាមកដល់ ទឹកភ្លៀងតែងជន់លិចជុំវិញផ្សារបឹងព្រលិត និងបន្តហូរចូលដល់ផ្ទះរបស់ពួកគាត់បង្កការលំបាកជាខ្លាំង។ ការឃើញរថយន្តដឹកលូមកត្រៀមជីកដាក់ជុំវិញផ្សារ គឺជាក្តីសង្ឃឹមថ្មីមួយ ដែលពួកគេជឿជាក់ថា…
