កម្សាន្ត

ឱកាសមាស! អតីតពលករខ្មែរជាង ២ពាន់នាក់នៅបាត់ដំបង ស្រវ៉ាបានការងារ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈពីក្រសួង

រាជធានីភ្នំពេញ ៖ អតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ប្រមាណជាង ២,១៩៤ នាក់ ក្នុងនោះ ៤៤៤ នាក់ ត្រូវបានសម្ភាសជាប់ការងារបឋមភ្លាមៗ ពីពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅស្រុកថ្មគោល និងស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា…

ឱកាសមាសរាប់ម៉ឺនកន្លែង! ក្រសួងការងាររៀបចំពិព័រណ៍ការងារធំនៅបន្ទាយមានជ័យ ជូនអតីតពលករ និងអ្នកស្វែងរកការងារ

រាជធានីភ្នំពេញ៖ ដំណឹងល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ! ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមរៀបចំពិព័រណ៍ការងារដ៏ធំសម្បើមមួយទៀតហើយ នៅខេត្តបន្ទាយមានជ័យ ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែងមកជូនបងប្អូនដល់ទីកន្លែង។ ពិព័រណ៍នេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នាចុងសប្ដាហ៍នេះ គឺនៅថ្ងៃទី២២ និងទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានបញ្ជាក់ថា អ្នកចូលរួមទាំងអស់អាចដាក់ពាក្យ និងសម្ភាសការងារផ្ទាល់ជាមួយនិយោជកភ្លាមៗតែម្ដង។…

ក្រសួង​ការងារ​ថ្កោលទោស​ដាច់អហង្ការ​ទង្វើ​ឃោរឃៅ​របស់​ទាហាន​ថៃ​លើ​ពលករ​ខ្មែរ​ត្រឡប់​មាតុភូមិ!

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ ព្រមទាំងអំពើហិង្សាដ៏ឃោរឃៅ ដែលប្រព្រឹត្តដោយក្រុមទាហានឈុតខ្មៅថៃ មកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣នាក់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅខេត្តចាន់បុរី ប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង កម្ពុជា នៅពេលដែលពលករខ្មែរទាំងនោះកំពុងធ្វើដំណើរត្រឡប់មកមាតុប្រទេសវិញ…

វិស័យឯកជនចាប់ដៃជាមួយក្រសួងការងារ បង្កើតឱកាសការងារជាង១ម៉ឺនកន្លែងជូនអតីតពលករខ្មែរត្រឡប់ពីថៃនៅបាត់ដំបង!

ខេត្តបាត់ដំបង ៖ វិស័យឯកជនជាច្រើនបានបង្ហាញក្ដីរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការស្វែងរក និងផ្ដល់ឱកាសការងារជូនបងប្អូនអតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃវិញ។ ការចូលរួមនេះ មិនត្រឹមតែជួយសម្រួលបន្ទុកដល់ពលករទេ តែថែមទាំងជួយឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រនានា អាចស្វែងរកកម្លាំងពលកម្មបានយ៉ាងងាយស្រួលផងដែរ។ ការបង្ហាញក្ដីរីករាយនេះ ធ្វើឡើងស្របពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំ «ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ…

សាប៊ូ វីសូ ពិសេស និង ក្រសួងអប់រំ យុវជន និងកីឡា ចែកអំណោយលើកទឹកចិត្តដល់សិស្សនិទ្ទេស A ២៥រូប!

រាជធានី​ភ្នំពេញ៖ សិស្សានុសិស្ស​ឆ្នើម​និទ្ទេស A ចំនួន ២៥ រូប បាន​ទទួល​កញ្ចប់​ថវិកា​សម្រាប់​គាំទ្រ​ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ ពី​សាប៊ូ វីសូ ពិសេស ដែល​ជា​ម៉ាក​ផលិតផល​របស់​ក្រុមហ៊ុន យូ​នី​លឹ​វើ កម្ពុជា។ ពិធី​ដ៏​វិសេសវិសាល​នេះ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ចន្ទ ទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥…

យុវជន​ខ្មែរ​បញ្ចេញ​ស្នាដៃ​រចនា​វេច​ខ្ចប់​ដ៏​អស្ចារ្យ! សហគ្រិន​ខ្មែរ​ប្រកាស​ជ័យលាភី​ពានរង្វាន់​ធំ

រាជធានីភ្នំពេញ, ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ៖ សហគ្រិនខ្មែរ (Khmer Enterprise) បានរៀបចំយ៉ាងអធិកអធមនូវ “ពិធីប្រកាសជ័យលាភីការប្រកួតប្រជែងរចនាសំបកវេចខ្ចប់” ដែលបានទាក់ទាញសិស្សានុសិស្សប្រមាណ ១០០នាក់ ឱ្យចូលរួមបង្ហាញពីគំនិតច្នៃប្រឌិតថ្មីៗ និងជំនាញបច្ចេកទេសដ៏ប៉ិនប្រសប់ ក្នុងវិស័យឧស្សាហកម្មវេចខ្ចប់នៅកម្ពុជា។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការ…

អតីត​ពលករ​ខ្មែរ​នៅ​មោងឫស្សី​បាត់ដំបង សប្បាយចិត្ត​ទទួល​បាន​ឱកាស​ការងារ​ពី​រដ្ឋាភិបាល

ខេត្តបាត់ដំបង​ ៖ ស្រប​ពេល​ដែល​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​បងប្អូន​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង នា​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ក្នុងស្រុក​មោងឫស្សី បាន​បង្ហាញ​ក្តី​រីករាយ និង​អរគុណ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ជួយ​រក​ការងារ​ឱ្យ​ពួក​គាត់​ធ្វើ ​។…

ដំណឹងសំខាន់ពីអាជ្ញាធររាជធានីភ្នំពេញ!

រាជធានីភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ នឹងមានការរៀបចំសណ្ដាប់ធ្នាប់សាធារណៈឡើងវិញនៅតាមដងផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុង។ សេចក្តីជូនដំណឹងនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព និងធានាបាននូវសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមសហការ និងអនុវត្តតាមសេចក្តីណែនាំរបស់អាជ្ញាធរ។ ការចូលរួមរបស់លោកអ្នក គឺជាកត្តាដ៏សំខាន់ក្នុងការកសាងទីក្រុងស្អាត និងមានសណ្ដាប់ធ្នាប់ល្អ។

ភ្នំសំពៅ៖ ចម្លាក់ពុទ្ធប្រវត្តិដ៏មហិមា និងហ្វូងប្រចៀវរាប់លាន កំពុងឆក់យកបេះដូងទេសចរ!

ខេត្តបាត់ដំបង ៖ ផ្ទាំងចម្លាក់ «ពុទ្ធប្រវត្តិ» ដ៏ធំសម្បើមចំនួន ០៣ ផ្ទាំង ដែលទើបសាងសង់រួចរាល់ជាស្ថាពរលើជញ្ជាំងថ្មភ្នំសំពៅ កំពុងក្លាយជាទស្សនីយភាពប្រវត្តិសាស្ត្រថ្មីមួយទៀត តាមបែបគន្លងសាសនា និងវប្បធម៌។ នេះជាការបន្ថែមភាពទាក់ទាញបន្ថែមលើកេរ្តិ៍ឈ្មោះល្បីល្បាញដ៏យូរលង់របស់ «រមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រភ្នំសំពៅ» ដែលមាន «ល្អាងបុរាណ» និង «ហ្វូងសត្វប្រចៀវ» រាប់លានក្បាលហោះចេញពីល្អាងនាពេលល្ងាច កាត់មុខផ្ទាំងចម្លាក់បដិមាករដ៏ត្រជាក់ភ្នែកនេះ។ រមណីយដ្ឋាន…

ជីប ម៉ុង ២៧១ មេហ្គា ម៉ល បង្កើតមជ្ឈមណ្ឌល «Edutainment» បណ្ដុះបណ្ដាលកុមារ និងពង្រឹងចំណងគ្រួសារ ជាមួយដៃគូថ្មី ៣!

រាជធានីភ្នំពេញ ៖ លើសពីការក្លាយជាមជ្ឈមណ្ឌលទំនិញលំដាប់អន្តរជាតិ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានឈានមួយជំហានទៀតក្នុងការកែប្រែខ្លួនទៅជាមជ្ឈមណ្ឌល «Edutainment» ដ៏ទំនើបមួយ! ដើម្បីសម្រេចចក្ខុវិស័យនេះ ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានចាប់ដៃគូសហការជាមួយស្ថាប័នធំៗចំនួន ៣…