ក្រសួងការងារព្រមានអំពីហានិភ័យកម្មករដួលសន្លប់ក្នុងរដូវក្តៅ ទាមទារឱ្យសហគ្រាសអនុវត្តវិធានការសុវត្ថិភាពជាបន្ទាន់
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសារជំរុញយ៉ាងខ្លាំងទៅកាន់ម្ចាស់ និងនាយកសហគ្រាសទាំងអស់ ឱ្យអនុវត្តវិធានការការពារសុវត្ថិភាពកម្មករនិយោជិតឱ្យបានតឹងរ៉ឹង ដើម្បីបង្ការការដួលសន្លប់ក្នុងរដូវក្តៅដែលកំពុងឈានចូលមកដល់។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ថា៖ «នេះជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ចំពោះសុខភាពកម្មករនិយោជិត…
