លាភសំណាង៖ ឆ្នាំកុរ ម្សាញ់ និងខាល កាន់តែមានចិត្តល្អ លុយកាន់តែហូរចូល
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? ឆ្នាំកុរ បុគ្គលដែលកើតក្នុងឆ្នាំកុរ មានចិត្តដែលល្អខ្លាំងណាស់ ថែមទាំងមិនមានចរិតឆេវឆាវឡើយ។ ជាពិសេស នៅពេលដែលគេកាន់តែចិត្តល្អ លុយនឹងកាន់តែចូល។ ជាហេតុដែលធ្វើឲ្យជីវភាពរស់នៅប្រែជាសុខស្រួលខ្លាំងណាស់។ ឆ្នាំម្សាញ់ អ្នកដែលកើតក្នុងឆ្នាំម្សាញ់ មានមាត់រឹងនិងចិត្តទន់ ថែមទាំងទ្រាំមិនបានមិនជួយពេលដែលឃើញអ្នកដទៃលំបាកឡើយ។ នៅពេលដែលគេកាន់តែជួយមនុស្សនៅជុំវិញខ្លួន នឹងកាន់តែមានក្រដាសប្រាក់ហូរចូលមក។ ឆ្នាំខាល មនុស្សដែលកើតក្នុងឆ្នាំខាល មិនចេះប្រើល្បិចកល់ឡើយ…
