សែលកាត និងខេត្តសៀមរាប ចុះសន្ធិសញ្ញាបង្កើនសក្តានុពលទេសចរណ៍តាមរយៈបច្ចេកវិទ្យា 5G និងអេកូឡូស៊ីឌីជីថល
ខេត្តសៀមរាប – ក្រុមហ៊ុនទូរគមនាគមន៍សែលកាត បានចុះហត្ថលេខាលើអនុស្សរណៈការយោគយល់គ្នា (MoU) ជាមួយរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពលោក ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្ត។ កិច្ចសហការយុទ្ធសាស្ត្រនេះ ធ្វើឱ្យសែលកាតក្លាយជាដៃគូសហប្រតិបត្តិការទូរគមនាគមន៍ឌីជីថលរបស់រដ្ឋបាលខេត្តសៀមរាប ដើម្បីប្រែក្លាយខេត្តនេះទៅជាគោលដៅទេសចរណ៍ដែលមានការតភ្ជាប់ពេញលេញ។ គម្រោងសំខាន់ៗរួមមាន៖ ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G នៅក្រុងសៀមរាប ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ 4G និង…
