ក្រុងបានលុង រតនគិរី៖ ពីតំបន់ដាច់ស្រយាល មកជាទីក្រុងទេសចរណ៍ដ៏ស៊ីវិល័យ ល្បឿនលឿនគួរឱ្យភ្ញាក់ផ្អើល!
ខេត្តរតនគិរី៖ ទីក្រុងបានលុង ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ និងវប្បធម៌ដ៏សំខាន់របស់ខេត្ត បាននិងកំពុងបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ នេះបើយោងតាមការលើកឡើងរបស់ផេកផ្លូវការរបស់មន្ទីរព័ត៌មានខេត្តរតនគិរី។ ក្រុងបានលុង ត្រូវបានគេចាត់ទុកជាបេះដូងនៃខេត្តរតនគិរី ក្នុងចំណោមក្រុងស្រុកទាំង ៩។ ការតភ្ជាប់ដ៏សំខាន់របស់ក្រុងនេះ គឺផ្លូវជាតិលេខ ៧៨ ដែលមិនត្រឹមតែភ្ជាប់ទៅព្រំដែនប្រទេសវៀតណាមនៅភាគខាងកើតប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់ទៅខេត្តស្ទឹងត្រែងនៅភាគខាងលិចផងដែរ បង្កើតបានជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។ ទោះបីជាក្រុងបានលុងស្ថិតនៅក្នុងខេត្តដែលដាច់ស្រយាលជាងគេមួយពីទីក្រុងភ្នំពេញ បើប្រៀបធៀបនឹងបណ្ដាខេត្តផ្សេងៗក៏ដោយ…
