កីឡា

អត្តពលិកកម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីដណ្ដើមមេដាយនៅស៊ីហ្គេមទី៣៣ ក្រោមការណែនាំអំពីវិន័យ និងសីលធម៌

រាជធានីភ្នំពេញ៖ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានរៀបចំវគ្គសិក្ខាសាលាស្ដីពីវិន័យ និងក្រមសីលធម៌ដល់ប្រតិភូកីឡាកម្ពុជា ដែលនឹងចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ។ កម្មវិធីនេះបានទទួលការអនុញ្ញាតពីឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តមវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា៖ “វគ្គនេះជាការបំប៉នស្មារតី…

អេ អាំ ម៉ារីន នៅតែជាម្ចាស់ខ្សែក្រវាត់ ក្រោយការត្រួតពិនិត្យវីដេអូឡើងវិញ

រាជធានីភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបើកកិច្ចប្រជុំដោះស្រាយភាពមន្ទិលជុំវិញលទ្ធផលការប្រកួតដណ្ដើមខ្សែក្រវាត់រវាងកីឡាករ អេ អាំ ម៉ារីន ភូថង និងកីឡាជនជាតិអង់គ្លេស ម៉ូអាប់ ដារ៉ាម៉ាន់ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ ការប្រជុំរកដំណោះស្រាយកើតឡើងក្រោយពីមានការរិះគន់ដូចព្យុះពីសំណាក់អ្នកនិយមតាមដានការប្រកួតកីឡាប្រដាល់គុនខ្មែរ។ កីឡាករអង់គ្លេសម៉ូអាប់ ដារ៉ាម៉ាន់ ដែលចាញ់មិនអស់ចិត្តបានលើកឡើងថា ការប្រកួតពេញ៥ទឹក អេ អាំ ម៉ារីន…

Flamengo ឈ្នះ Copa Libertadores លើកទីបួន ក្រោយយកឈ្នះ Palmeiras 1-0

ក្លឹប Flamengo បានក្លាយជាម្ចាស់ពាន Copa Libertadores ជាលើកទីបួនក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីយកឈ្នះ Palmeiras 1-0 នៅកីឡដ្ឋាន Estadio Monumental កាលពីថ្ងៃសៅរ៍។ នេះជាការឈ្នះឆ្នាំទីប្រាំពីរជាប់ៗគ្នាដោយក្លឹបមកពីប្រេស៊ីល។ ក្នុងតង់ទីមួយ Flamengo មានឱកាសល្អជាង ដោយកីឡាករ Samuel Lino…

កម្មវិធីកីឡាសម្រាប់ទាំងអស់គ្នា ចាប់ផ្ដើមដំណើរការនៅខេត្តកែប

ខេត្តកែប៖ កម្មវិធីកីឡាសម្រាប់ទាំងអស់គ្នា (Sport for All) របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាប់ផ្ដើមដំណើរការនៅខេត្តកែបហើយ។ កម្មវិធីនេះធ្វើឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា កម្មវិធីនេះជាកម្មវិធីប្រចាំឆ្នាំ ដែលមានគោលបំណងបំផុសដល់ស្រទាប់យុវវ័យ និងប្រជាពលរដ្ឋទាំងអស់…

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចេញបទបញ្ជាថ្មីការពារកីឡាករក្មេងៗ

រាជធានីភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញបទបញ្ជាថ្មីដើម្បីការពារសុវត្ថិភាពកីឡាករ-កីឡាការិនីអាយុក្រោម១៦ឆ្នាំ ក្នុងការប្រកួតប្រដាល់គុនខ្មែរ។ យោងតាមសមាជគណៈអចិន្ត្រៃយ៍ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កីឡាករ-កីឡាការិនីអាយុក្រោម១៦ឆ្នាំ មិនត្រូវបានអនុញ្ញាតឱ្យប្រកួតដោយប្រើស្រោមដៃចេញម្រាម ឬអំបោះឆៅឡើយ។ ជាពិសេសកីឡាករអាយុក្រោម១៥ឆ្នាំ ត្រូវតែពាក់ប្រដាប់ការពារក្បាល និងកែដៃ។ នៅក្នុងបទបញ្ជាថ្មីនេះ បានបញ្ជាក់ថា កីឡាករដែលត្រូវវាយចំប្រដាប់ការពារ អាជ្ញាកណ្ដាលត្រូវផ្អាកការប្រកួត និងផ្ដល់ពេលសម្រាក២នាទី។ បើស្ថានភាពធ្ងន់…

កម្ពុជាកាត់បន្ថយកីឡាចូលរួមស៊ីហ្គេមមកត្រឹម១៣ប្រភេទ ដោយសារបញ្ហាសុវត្ថិភាព

រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចកាត់បន្ថយចំនួនកីឡាចូលរួមប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥ មកត្រឹម១៣ប្រភេទ។ ការសម្រេចចិត្តនេះបានធ្វើឡើងដោយសារការព្រួយបារម្ភអំពីសុវត្ថិភាពសំខាន់ៗ ដែលបង្កបញ្ហាប្រឈមក្នុងការធានាសុវត្ថិភាពកីឡាករ និងមន្ត្រី។ កម្ពុជាបានដកខ្លួនចេញពីការប្រកួតកីឡាចំនួន៨ប្រភេទ រួមមាន៖ បាល់ទាត់ (បុរស-នារី)…

ថៃត្រៀមផ្លាស់ទីតាំងប្រកួតស៊ីហ្គេមដោយសារទឹកជំនន់ខេត្តសុងក្លា

ប្រទេសថៃកំពុងត្រៀមផែនការផ្លាស់ប្តូរទីតាំងប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅខេត្តសុងក្លា។ អ្នករៀបចំកំពុងតាមដានស្ថានភាពយ៉ាងដិតដល់ និងរៀបចំផែនការឆ្លើយតបដោយពិចារណាផ្លាស់ប្តូរទីតាំងប្រកួតទៅកាន់ទីក្រុងបាងកក និងខេត្តឈុនបុរី។ លោក Chalitrat Chantrubeksa អគ្គលេខាធិការរងគណៈកម្មាធិការអូឡាំពិកជាតិថៃ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខ ក្នុងខេត្ត/ក្រុងសំខាន់ៗចំនួន៣។ ទោះជាយ៉ាងណាក៏ដោយ ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់ អ្នករៀបចំកំពុងធ្វើការប្រជុំគ្នាដើម្បីបង្កើតផែនការឆ្លើយតប។ លោកវេជ្ជបណ្ឌិត Kongsak Yodmanee អភិបាលអាជ្ញាធរកីឡាថៃ បានថ្លែងថា…

Ronaldo និង Georgina សម្រេចជ្រើសព្រះវិហារបុរាណ ៥១១ ឆ្នាំ រៀបពិធីមង្គលការ

ប្រទេសព័រទុយហ្គាល់៖ កីឡាករបាល់ទាត់ឆ្នើម Cristiano Ronaldo កំពុងត្រៀមខ្លួនចាប់ផ្តើមជំពូកថ្មីមួយទៀតក្នុងជីវិត ដោយខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានរាយការណ៍ថាបានសម្រេចជ្រើសយកព្រះវិហារបុរាណមួយកន្លែងក្នុងស្រុកកំណើត ដើម្បីរៀបចំពិធីមង្គលការជាមួយគូដណ្តឹងជាតារាម៉ូដែលរបស់ខ្លួន កញ្ញា Georgina Rodriguez។ តាមប្រភពពីបណ្តាប្រព័ន្ធផ្សព្វផ្សាយព័រទុយហ្គាល់ រួមទាំងកាសែត Jornal da Madeira រាយការណ៍ថា Cristiano Ronaldo ខ្សែប្រយុទ្ធឆ្នើមក្រុម…

ទឹកជំនន់ថៃគំរាមកំហែងកីឡាដ្ឋានស៊ីហ្គេម កន្លែងប្រកួតលិចលង់យ៉ាងធ្ងន់ធ្ងរ

ប្រទេសថៃ៖ ភ្លៀងធ្លាក់ខ្លាំងរយៈពេលយូរបណ្តាលឱ្យមានទឹកជំនន់នៅឯភាគខាងត្បូងប្រទេសថៃ កំពុងតែបង្កើនការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣៣ ដែលគ្រោងនឹងធ្វើឡើងនៅខែក្រោយ។ យោងតាមការចេញផ្សាយពីសារព័ត៌មានវៀតណាម Znews កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយស្រង់ប្រភពពីសារព័ត៌មាន Astro បានឱ្យដឹងថា ទីលានកីឡាជាច្រើននៅក្នុងទីក្រុងសុងក្លា (Songkhla) ខេត្តសុងក្លា បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារផលប៉ះពាល់នៃគ្រោះទឹកជំនន់។ ពិសេស ពហុកីឡដ្ឋាន…

កម្ពុជាបញ្ជូនអត្តពលិក ៣៣៣ រូបទៅប្រកួតស៊ីហ្គេម ២០២៥ នៅថៃ

រាជធានីភ្នំពេញ៖ ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងអត្តពលិកមុនចេញទៅប្រកួតកីឡាស៊ីហ្គេមនៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កីឡាស៊ីហ្គេម ជាព្រឹត្តិការណ៍កីឡារបស់អាស៊ាន ដែលមានគណៈកម្មការកីឡាអាស៊ាន…