ទេសចរណ៍កម្ពុជា៖ ត្រឹម១ថ្ងៃ! ភ្ញៀវបរទេសជាង៨ពាន់នាក់ សម្រុកចូលតាមច្រកប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ ភ្ញៀវបរទេសដែលចូលមកកម្ពុជា១ថ្ងៃជាង៨ពាន់នាក់ ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ក្រុងប៉ោយប៉ែត។ លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖រយៈពេល១ថ្ងៃមានភ្ញៀវបរទេសដែលចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត១ថ្ងៃមានចំនួន៨.៥៦៦នាក់ក្នុងនោះមានស្រី៤.១០៣នាក់បើប្រៀបធៀបមានការកើនឡើងជាងមុន២៣៧នាក់ស្មើនឹង២,៩២%។ លោកបានបញ្ជាក់ថា៖ក្នុងចំណោមភ្ញៀវចំនួន៨.៥៦៦នាក់ក្នុងនោះមានភ្ញៀវដែលមកចូលលេងកាស៊ីណូនៅក្រុងប៉ោយប៉ែតមានចំនួន៧.៦២០នាក់ក្នុងនោះមានស្រី៣.៧១៧នាក់ និងភ្ញៀវបរទេសមួយចំនួនទៀតត្រូវបានដំណើរកំសាន្តនៅប្រាសាទអង្គវត្តនិងតំបន់រម្មណីយ៍នានាក្នុងព្រៈរាជាណាចក្រកម្ពុជា។ លោក វ៉ាន់ ដារ៉ាន់ បានបញ្ជាក់ថា៖ច្រកទ្វារអន្តរជាតិប៉ោយប៉ែតស្ថិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលឈមច្រកខ្លងលឹក ស្រុកអារញ្ញប្រថេត ខេត្តស្រៈកែវប្រទេសថៃ…
