ការពារបូរណភាពទឹកដី៖ សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ជំហរកម្ពុជា រក្សាសិទ្ធិការពារខ្លួនតាមគ្រប់មធ្យោបាយ ប្រសិនបើមានការឈ្លានពានដោយកម្លាំងយោធា
រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្តេចបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ ថាកម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការ ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជា ដោយប្រើប្រាស់កំលាំងកងទ័ព។ សម្តេចបវរធិបតីបានសរសេលើបណ្តាញសង្គមនៅយប់ថ្ងៃទី១ខែមិថុនាឆ្នាំ២០២៥ថាក្រោយពីត្រឡប់ពីបំពេញបេសកកម្មក្រៅប្រទេស ថ្ងៃនេះខ្ញុំបានជួបប្រជុំជាមួយថ្នាក់ដឹកនាំកងទ័ព របស់យើងនៅព្រំដែនដើម្បីស្ដាប់នូវរបាយការណ៍ពីសភាពការណ៍ជាក់ស្ដែងនៅព្រំដែនកម្ពុជា-ថៃ។ សម្តេចបវរធិបតីបានគូសបញ្ជាក់ថា៖ដូចខ្ញុំបានបញ្ជាក់រួចហើយ កម្ពុជាប្រកាន់ជំហរដោះ ស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះខ្ញុំបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា…
