ជីវិត និងសង្គម

ពលរដ្ឋស្ទឹងត្រែងបន្តបរិច្ចាគសម្ភារៈស្បៀងអាហារជូនកងទ័ពជួរមុខនិងជនភៀសសឹក

ខេត្តស្ទឹងត្រែង៖ ក្នុងស្មារតីសាមគ្គីភាពជាតិ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងខេត្តស្ទឹងត្រែង បាននិងកំពុងបន្តសកម្មភាពផ្តល់អំណោយមនុស្សធម៌ជាបន្តបន្ទាប់តាមរយៈរដ្ឋបាលខេត្ត។ ដើម្បីចូលរួមចំណែកជួយឧបត្ថម្ភដល់វីរៈកងទ័ពការពារព្រំដែនជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីយ៉ាងអង់អាច។ បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងជ្រកកោននៅតាមទីសុវត្ថិភាពនានា ក្នុងកាលៈទេសៈវិបត្តិនៃសង្គ្រាមឈ្លានពានដោយយោធាថៃ។ ប្រភេទសម្ភារៈដែលបានបរិច្ចាគសម្ភារៈស្បៀងអាហារចម្រុះជាច្រើនប្រភេទ គឺសម្បូរបែប និងគ្រប់តម្រូវការចាំបាច់សម្រាប់ទ្រទ្រង់ជីវភាព។ ក្រុមជនភៀសសឹកដែលត្រូវការជំនួយមានគ្រប់ក្រុមងាយរងគ្រោះ រួមមាន ជនចាសជរា ជនពិការ កុមារតូចធំ ស្ត្រីមានផ្ទៃពោះ និងកូនខ្ចី។…

ចិនស្នើឱ្យឈប់បាញ់ និងការពារជនស៊ីវិល ក្នុងជម្លោះកម្ពុជា-ថៃ

ភ្នំពេញ – ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin) បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកយប់ថ្ងៃទី១៥ ធ្នូ ដោយអះអាងថា អាទិភាពចម្បងនៅពេលនេះគឺការបញ្ឈប់ការប្រយុទ្ធគ្នា និងការពារជនស៊ីវិល។ ប្រទេសចិនសង្ឃឹមថា ភាគីទាំងពីរនឹងអនុវត្តការអត់ធ្មត់ជាអតិបរមា ដោយពិចារណាលើការការពារសន្តិភាព និងស្ថិរភាពនៃតំបន់ព្រំដែន និងផលប្រយោជន៍របស់ប្រជាជន។ ចិនជំរុញឱ្យចាត់វិធានការទាំងអស់ដែលអំណោយផលដល់ការសម្រេចបាននូវបទឈប់បាញ់ និងបន្ធូរបន្ថយភាពតានតឹងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។…

ក្រសួងសុខាភិបាលពង្រឹងការថែទាំវីរកងទ័ពជួរមុខ ជាអាទិភាពខ្ពស់បំផុត

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ជាថ្មីពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ខ្លួនក្នុងការធានាការសង្គ្រោះព្យាបាលវីរកងទ័ពជួរមុខដែលរងរបួស ដោយធ្វើជាអាទិភាពលំដាប់ទីមួយ។ នៅរសៀលថ្ងៃចន្ទទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត។ លោកបានចូលរួមដឹកនាំការប្រជុំក្រុមគ្រូពេទ្យឯកទេសពហុជំនាញ ដើម្បីតាមដាន និងពិនិត្យវឌ្ឍនភាព ប្រសិទ្ធភាព និងតម្រូវការការថែទាំព្យាបាលបម្រើជូនវីរកងទ័ព រហូតបានជាសះស្បើយ។ លោកបានពាំនាំនូវពាក្យផ្តាំផ្ញើ សួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

រថយន្តលាយបេតុងបុកម៉ូតូប្ដីប្រពន្ធ ប្រពន្ធស្លាប់នៅកន្លែង ប្ដីរបួសធ្ងន់

រាជធានីភ្នំពេញ – គួរឲ្យស្តាយដល់ព្រលឹង! ប្ដីប្រពន្ធមួយគូ ខណៈជិះម៉ូតូទៅហូបការគេ ត្រូវរថយន្តលាយបេតុងបុកពីក្រោយ បណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់នៅកន្លែង និងបុរសជាប្ដីរបួសធ្ងន់។ ឧប្បត្តិហេតុដ៏សោកសៅនេះបានកើតឡើងនៅម៉ោង ៤:២០ រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅមហាវិថីឈ្នះ-ឈ្នះ ជិតផ្លូវរថភ្លើងភ្នំពេញ-កំពត ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ស្ត្រីជាប្រពន្ធដែលស្លាប់ឈ្មោះ តំ…

យោធាថៃបន្តវាយប្រហារដោយបាញ់ផ្សែងពុលចូលភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ

រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិបានប្រកាសនាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ អំពីស្ថានការណ៍គ្រោះថ្នាក់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយយោធាថៃបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា។ ជាក់ស្តែង នៅម៉ោង០៧:៣៦នាទី យោធាថៃបានបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ស្ថិតនៅយោធភូមិភាគទី៥ ខេត្តបន្ទាយមានជ័យ។ សកម្មភាពនេះបង្កើនភាពតានតឹងនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ ក្រសួងការពារជាតិបានអំពាវនាវឱ្យប្រជាពលរដ្ឋនៅតំបន់ព្រំដែនប្រុងប្រយ័ត្ន និងរក្សាសុវត្ថិភាពខ្លួនឯង។ ក្រសួងក៏បានធ្វើការប្រតិកម្មតាមផ្លូវការទៅកាន់រដ្ឋាភិបាលថៃ ដើម្បីទាមទារឱ្យឈប់ធ្វើសកម្មភាពវាយប្រហារបែបនេះ។ ស្ថានការណ៍បច្ចុប្បន្ននៅតំបន់ព្រំដែននៅតែមានភាពតានតឹង ដោយកងកម្លាំងការពារជាតិកម្ពុជាបានបន្តដាក់កម្លាំងយោធាដើម្បីការពារប្រជាពលរដ្ឋ និងអធិបតេយ្យភាពជាតិ។…

សម្តេចប៊ុនរ៉ានីហ៊ុនសែន បញ្ជូនសាររំលែកទុក្ខ និងថវិកាជូនគ្រួសារទាហានពលីជីវិតលើសមរភូមិព្រំដែន

ខេត្តសៀមរាប – សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជូនសាររំលែកទុក្ខ និងថវិកាជូនគ្រួសារទាហានដែលបានពលីជីវិតក្នុងបេសកកម្មការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ សម្តេចប៊ុនរ៉ានី ហ៊ុនសែន បានចាត់ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចូលរួមរំលែកទុក្ខ…

ត្រាំសន្យាសងសឹកបន្ទាន់បន្ទាប់ពីក្រុមអាយស៊ីសសម្លាប់ទាហានអាមេរិក២នាក់នៅស៊ីរី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យានឹងសងសឹកយ៉ាងខ្លាំងក្រោយពីក្រុមភេរវកម្មអាយស៊ីសបានវាយប្រហារធ្វើឱ្យទាហានអាមេរិក២នាក់ និងអ្នកបកប្រែភាសាម្នាក់ស្លាប់នៅស៊ីរី។ លោកត្រាំបានថ្លែងយ៉ាងច្បាស់ថា៖ “យើងត្រូវតែសងសឹកករណីនេះ។ នេះជាការវាយប្រហារដ៏ឃោរឃៅមួយដែលមិនអាចទទួលយកបាន។” កាលពីមុន លោកបានបង្ហោះសារនៅលើបណ្ដាញសង្គមដោយបង្ហាញការខឹងសម្បាយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ។ មន្ត្រីរដ្ឋាភិបាលស៊ីរីបានបញ្ជាក់ថា ទាហានអាមេរិក និងអ្នកបកប្រែបានល្បាតរួមគ្នាជាមួយទាហានស៊ីរី ហើយត្រូវបានវាយប្រហារដោយភ្លាមៗ។ បញ្ជាការដ្ឋានកណ្ដាលកងទ័ពអាមេរិកបានបញ្ជាក់ពីការស្លាប់នេះនៅលើបណ្ដាញសង្គម បន្ទាប់ពីការផ្សាយព័ត៌មានរបស់ស៊ីរីដែលរាយការណ៍ថាការវាយប្រហារមួយបានកើតឡើងនៅទីក្រុងប៉ាល់មីរ៉ា។ ជនប្រដាប់អាវុធរបស់ក្រុមអាយស៊ីសម្នាក់បានបើកប្រតិបត្តិការវាយឆ្មក់បណ្ដាលឱ្យស្លាប់ជនជាតិអាមេរិកបីនាក់ និងរបួសទាហានបីនាក់ទៀត។…

សហគមន៍ខ្មែរនៅជប៉ុនរៀបចំមហាបាតុកម្ម ៦ ទីតាំងថ្ងៃទី១៤ ធ្នូ ប្រឆាំងការឈ្លានពានថៃ

សហគមន៍ខ្មែរនៅប្រទេសជប៉ុន បានប្រកាសរៀបចំធ្វើមហាបាតុកម្មជួបជុំចំនួន ៦ ទីតាំងផ្សេងគ្នានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ដើម្បីប្រឆាំងការឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជា។ សហគមន៍ខ្មែរបានលើកឡើងថា ការឈ្លានពាននេះបាននិងកំពុងបង្កឱ្យពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់ រងរបួស និងភៀសសិករាប់សែននាក់។ ពួកគេបានអំពាវនាវឱ្យបងប្អូនខ្មែរនៅជប៉ុនចូលរួមឱ្យបានច្រើន ដើម្បីបកស្បែកមុខចោរថៃ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខរបស់កម្ពុជា។ តាមព័ត៌មានដែលផ្សព្វផ្សាយតាមបណ្តាញសង្គម ទីតាំងទាំង ៦ រួមមាន៖ ១.…

ជនស៊ីវិលស្លូតត្រង់ស្លាប់ ១១ នាក់ រងរបួស ៥៩ នាក់ ក្នុងការវាយប្រហាររបស់យោធាថៃនៅតាមព្រំដែន

រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសជាផ្លូវការអំពីស្ថានការណ៍ធ្ងន់ធ្ងរនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយគិតត្រឹមម៉ោង១រសៀលថ្ងៃទី១២ធ្នូ ជនស៊ីវិលស្លូតត្រង់បានស្លាប់សរុប១១នាក់ និងរងរបួស៥៩នាក់។ ស្ថានការណ៍តាមព្រំដែនបានកើតឡើងយ៉ាងធ្ងន់ធ្ងរនៅថ្ងៃទី១២ធ្នូ ឆ្នាំ២០២៥ ដោយកងកម្លាំងយោធាថៃបានបន្តការវាយប្រហារមកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥។ សកម្មភាពឈ្លានពានចាប់ផ្តើមពីម៉ោង១៥:០០នាទី រហូតដល់ម៉ោង១៩:០០នាទី។ តាមព័ត៌មានលម្អិត៖ – ម៉ោង១៥:១៩នាទី៖ យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលមកភូមិសាស្ត្រភូមិព្រៃចាន់ – ម៉ោង១៥:៥១នាទី៖ កម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះបានព្យាយាមធ្វើសកម្មភាពឈ្លានពានរុលចូលមកភូមិសាស្ត្រភូមិជោគជ័យ – ម៉ោង១៧:១៤នាទី៖ យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍ខាងក្រោយភូមិសាស្ត្រភូមិព្រៃចាន់…

អាមេរិករឹតខ្ជាប់ចាប់កប៉ាល់ប្រេងវេណេហ្ស៊ូអេឡា គំរាមផ្ដួលរបបម៉ាឌូរ៉ូ

ទីក្រុងវ៉ាស៊ីនតោន៖ អាមេរិកបន្តដាក់សម្ពាធខ្លាំងទៅលើរដ្ឋាភិបាលវេណេហ្ស៊ូអេឡា ដោយត្រៀមចាប់កប៉ាល់ដឹកប្រេងឆៅជាបន្តទៀត បន្ទាប់ពីចាប់បានកប៉ាល់ទីមួយកាលពីថ្ងៃពុធសប្ដាហ៍នេះ។ នេះបើយោងតាមប្រភពចំនួន៦នាក់ដែលប្រាប់អ្នកសារព័ត៌មាន។ ចាប់តាំងពីដាក់ទណ្ឌកម្មឆ្នាំ២០១៩ នេះជាលើកទីមួយដែលអាមេរិកចាប់កប៉ាល់ដឹកប្រេងរបស់វេណេហ្ស៊ូអេឡា។ ចំណាត់ការនេះធ្វើឱ្យក្រុមហ៊ុនកប៉ាល់ដែលស៊ីឈ្នួលដឹកប្រេងកំពុងពិចារណាឡើងវិញថា តើត្រូវដឹកចេញពីដែនសមុទ្រវេណេហ្ស៊ូអេឡាទៀត ឬយ៉ាងណា។ ជាពិសេស កប៉ាល់ដែលត្រៀមខ្លួនដឹកប្រេងចេញពីទីនោះ។ គេរំពឹងថារយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ អាមេរិកនឹងចេញអន្តរាគមន៍ជាថ្មីម្ដងទៀតដើម្បីចាប់កប៉ាល់ដឹកប្រេងវេណេហ្ស៊ូអេឡា និងប្រេងរបស់ប្រទេសដទៃដែលកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក ឧទាហរណ៍ដូចជាអ៊ីរ៉ង់ជាដើម។ នៅពេលអ្នកសារព័ត៌មានសួរថាតើរដ្ឋាភិបាលអាមេរិកមានគម្រោងចុះចាប់កប៉ាល់ដឹកប្រេងជាបន្តទៀតដែរឬទេ? អ្នកនាំពាក្យសេតវិមានឆ្លើយតបថាលោកស្រីសូមមិនធ្វើអត្ថាធិប្បាយនូវអ្វីដែលអាចនឹងកើត ឬមិនកើតនាពេលអនាគត។ ប៉ុន្តែលោកស្រីនិយាយនៅក្នុងលក្ខខណ្ឌទូទៅថាអាមេរិកនឹងបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមកម្មវិធីនយោបាយរបស់លោកដូណាល់ត្រាំ។…