គ្រឿងសមុទ្រជប៉ុន៖ ចិនសម្រេចបើកច្រកនាំចូលឡើងវិញក្រោយបិទខ្ទប់ជិត២ឆ្នាំ
ទីក្រុងប៉េកាំង៖ បន្ទាប់ពីបិទខ្ទប់ទំនិញប្រភេទគ្រឿងសមុទ្ររបស់ជប៉ុនមិនឱ្យនាំចូលប្រទេសចិនដោយសារការព្រួយបារម្ភអំពីការឆ្លងសារធាតុវិទ្យុសកម្ម ថ្មីៗនេះ ប្រទេសចិនចាប់ផ្ដើមពិចារណារឿងនេះ និងត្រៀមអនុញ្ញាតឱ្យនាំចូលដូចធម្មតាឡើងវិញ។ កាលពីមុននេះ ជប៉ុនបានបង្ហូរទឹកកាកសំណល់ដែលស្តុកទុកជាងដប់ឆ្នាំមកហើយក្រោយព្រឹត្តិការណ៍រញ្ជួយដី និងរលកយក្សស៊ូណាមីវាយប្រហាររោងចក្រនុយក្លេអ៊ែរនៅហ្វ៊ូគូស៊ីម៉ាឆ្នាំ២០១១។ ហេតុនេះ ប្រទេសចិនក៏ដាក់ចេញបម្រាម។ ប៉ុន្តែនៅថ្ងៃនេះ រដ្ឋាភិបាលជប៉ុនអះអាងថាចិនយល់ព្រមអនុញ្ញាតឱ្យនាំចូលគ្រឿងសមុទ្រទៅលក់នៅប្រទេសចិនវិញហើយ។ ដូច្នេះ បម្រាមរយៈពេលជិត២ឆ្នាំត្រូវបានដកចេញជាបណ្ដើរៗ។ មន្ត្រីរដ្ឋាភិបាលជប៉ុននៅក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងទីភ្នាក់ងារគយចិនទើបតែសម្រេចបានកិច្ចព្រមព្រៀងថ្មីនេះបន្ទាប់ពីជួបគ្នានៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ។ ឥឡូវនេះ…
