ស្វាយចន្ទីកម្ពុជាឈានជើងទីផ្សារជប៉ុនដ៏ធំ ដាក់លក់ក្នុង Family Mart ជិត ១៧,០០០ ទីតាំង
(ភ្នំពេញ)៖ ស្វាយចន្ទីកម្ពុជាបានឈានជំហានយ៉ាងធំក្នុងទីផ្សារអន្តរជាតិ ដោយឥឡូវនេះអាចរកឃើញនៅក្នុងផ្សារក្នុងប្រទេសជប៉ុនជាង ១៦,៣០០ ទីតាំង តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនជប៉ុនដ៏ល្បី។ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញពីជោគជ័យនេះក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលរៀបចំឡើងក្រោមមូលបទ «យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ ការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» នៅមជ្ឈមណ្ឌលភីអេច ហ្រ្គេនហល បុរីប៉េងហួត។ «នេះជាជោគជ័យដ៏ធំមួយសម្រាប់ផលិតផលកសិកម្មកម្ពុជា។ យើងបានសហការជាមួយក្រុមហ៊ុនជប៉ុនចំនួនពីរ ដើម្បីជំរុញការនាំចេញស្វាយចន្ទីទៅកាន់ទីផ្សារជប៉ុន។…
