ព័ត៌មានជាតិ

ផ្លូវថ្មើរជើងចតុមុខ (Walk Street) គ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ខែមិថុនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ ផ្លូវថ្មើរជើងចតុមុខ (Walk Street) គ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ក្រោយពីផ្លូវថ្មើរជើងនេះបានបើកឱ្យដំណើរការជាបណ្តោះអាសន្នអស់ជាង៤ខែ ហើយទទួលបានការគាំទ្រនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ដោយពួកគាត់មកដើរលែងកំសាន្តយ៉ាងកុះករ ក្នុងទឹកមុខសប្បាយរីករាយ ជាមួយនឹងចំណីអាហារ ត្រូវបានរៀបចំកាន់តែសម្បូរបែបពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ការបញ្ជាក់ពីគម្រោងនៃការបើកសម្ពោធជាផ្លូវការ…

ថែរក្សាសុខភាពផង​! ​ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ-១៩ ៧ករណីបន្ថែមទៀត

(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នេះ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញនូវសេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧នាក់ ខណៈអ្នកជាសះស្បើយ ២នាក់ ព្រមទាំងអ្នកបាត់បង់ជីវិត គ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥…

ក្រសួងរៀបចំដែនដី នឹងចាប់ផ្តើមបញ្ចេញនូវបណ្ណកម្មសិទ្ធដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា (ពន្ធសូន្យ) ប្រមាណ ៨០ម៉ឺនក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមចែករំលែកទិន្នន័យព័ត៌មានទៅវិញទៅមក ដើម្បីបុព្វហេតុក្នុងការគ្រប់គ្រងចំណូលសារពើពន្ធរបស់រដ្ឋ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី…

ក្រសួងសុខាភិបាលប្រកាសពីការស្លាប់កុមារាអាយុ១១ឆ្នាំម្នាក់ទៀត ដោយសារជំងឺផ្តាសាយបក្សី H5N1

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីករណីកុមារា អាយុ១១ឆ្នាំម្នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្លាប់ដោយសារជំងឺផ្តាសាយបក្សី (H5N1) ។ការប្រកាសពីការស្លាប់របស់កុមារដោយសារជំងឺផ្តាសាយបក្សី H5N1 នេះ បន្ទាប់រកឃើញវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1)…

ក្រសួងសុខាភិបាល ប្រកាសស្តីពីករណីកុមារាអាយុ១១ឆ្នាំ បាត់បង់ជីវិតដោយសារជំងឺផ្តាសាយបក្សី

នាងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ នេះ យោងតាម ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា មានកុមារាម្នាក់អាយុ ១១ឆ្នាំ បានបាត់បង់ជិវិតដោយសារជំងឺផ្តាសាយបក្សី។ ក្នុងនោះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​​ បានប្រកាសថា មានអ្នក ជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើកុមារាអាយុ ១១ឆ្នាំ…

នគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីកាប់ប្រហារលើបុរសម្នាក់ នៅក្រុងព្រះវិហារ, ជនដៃដល់ត្រូវចាប់ខ្លួនបាននៅស្រុកស្វាយទាប

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ព្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ…

អាជ្ញាធរចុះណែនាំ លោកឪជ័យធន ជុំវិញការបង្ហោះវីដេអូសកម្មភាព និងរូបភាពការប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ដោះអំពើ ប្រសិទ្ធីមន្តគាថា ចារយ័ន្តកថា ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម

ភ្នំពេញ ៖ រសៀលថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ ចុះធ្វើការណែនាំ លោក រេម សារ៉ុម…

តុលាការកំពូល ទទួលញត្តិរបស់តំណាងអង្គការសង្គមស៊ីវិល សហគមន៍តំណាងឱ្យ ប្រជាជន និងយុវជន ដែលជាសមាជិកសហភាព អង្គការសង្គមស៊ីវិលចំនួន ៥០ អង្គភាព

រាជធានីភ្នំពេញ ៖ តុលាការកំពូល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការទទួលញត្តិរបស់តំណាងអង្គការសង្គមស៊ីវិល សហគមន៍តំណាងឱ្យ ប្រជាជន និងយុវជន ដែលជាសមាជិកសហភាព អង្គការសង្គមស៊ីវិលចំនួន ៥០ អង្គភាព។ នៅថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក…

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលប្រើអំពើហិង្សាលើបុរសអ្នករត់ម៉ូតូរ៉ឺម៉កកង់៣ម្នាក់ចូលទឹកទន្លេ នៅកំពង់ចម្លងអរិយក្សត្រត្រើយភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងករណីហិង្សាទៅលើបុរសរត់កង់បីម្នាក់ធ្លាក់ចូលទឹកទន្លេ រងរបួសស្រាលនៅចំណុចកំពង់ចម្លងអរិយ្សក្សត្រ ផ្តើមចេញពីជម្លោះពាក្យសម្តី កាលពីវេលាម៉ោង២២ និង៥០នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ បន្ទាប់ពីទទួលពាក្យបណ្តឹងរួចសមត្ថកិច្ចជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង…

Metfone ដំណើរអស់រយៈពេល 16 ឆ្នាំសម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជាប្រកបដោយនិរន្តរភាព និងមហិច្ឆតា

ចាប់តាំងពីឆ្នាំ 2010 មក មិត្តហ្វូនគឺជាអ្នកឧបត្ថម្ភផ្លូវការ និងយូរអង្វែងបំផុតនៃលីគកំពូលកម្ពុជា។ ជាមួយនឹងការឧបត្ថម្ភប្រចាំឆ្នាំចំនួន 500,000 ដុល្លារអាមេរិក ការវិនិយោគសរុបរបស់មិត្តហ្វូនក្នុងវិស័យបាល់ទាត់កម្ពុជាបានកើនឡើងដល់ 8 លានដុល្លារ បន្ទាប់ពីការគាំទ្ររយៈពេល 16 ឆ្នាំជាបន្តបន្ទាប់។ នេះមិនមែនគ្រាន់តែជាជំនួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តយូរអង្វែងពីអាជីវកម្មដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃកីឡាជាតិ។ កាលពីថ្ងៃទី 26 ខែឧសភា លីគកំពូលកម្ពុជាបានបញ្ចប់រដូវកាលឆ្នាំ…