នគរបាលរតនគិរីពង្រឹងល្បាត ទប់ស្កាត់ក្មេងទំនើង និងរក្សាសន្តិសុខសង្គម
ខេត្តរតនគិរី – កងកម្លាំងនគរបាលខេត្តរតនគិរី បានចាប់ផ្ដើមប្រតិបត្តិការល្បាតពិនិត្យជាប់ជាប្រចាំ ក្នុងគោលបំណងពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅទូទាំងភូមិសាស្ត្រខេត្ត។ យោងតាមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី កងកម្លាំងនគរបាលអន្តរាគមន៍ និងនគរបាលជំនាញព្រហ្មទណ្ឌ ត្រូវបានបញ្ជូនទៅគ្រប់អធិការដ្ឋាននគរបាលទាំង៩ក្រុង-ស្រុក។ ការប្រតិបត្តិការនេះផ្ដោតសំខាន់លើការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង ដែលអាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពសាធារណៈ ជាពិសេសសុវត្ថិភាពភ្ញៀវទេសចរណ៍ និងវិនិយោគិន។ លោកស្នងការបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមជួយសហការផ្ដល់ព័ត៌មានដល់សមត្ថកិច្ច…
