ព័ត៌មានជាតិ

នគរបាលភ្នំពេញចាប់ផ្តើមយុទ្ធនាការអប់រំចរាចរណ៍ថ្មី ដោយមិនផាកពិន័យ

ភ្នំពេញ៖ នគរបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមយុទ្ធនាការអប់រំចរាចរណ៍ថ្មីចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ដោយផ្តោតលើការអប់រំ និងការណែនាំពលរដ្ឋដែលល្មើសច្បាប់ ជំនួសឱ្យការផាកពិន័យប្រាក់។ កិច្ចប្រជុំផ្សព្វផ្សាយផែនការការងារជំនាញនេះត្រូវបានដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ និងលោកវរសេនីយ៍ឯក មួន សុខា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ លោកឧត្តមសេនីយ៍ទោ ហេង រតនា បានណែនាំដល់កម្លាំងសមត្ថកិច្ចឱ្យពង្រឹងការគោរពវិន័យ…

ខេត្តកណ្តាល ឈរក្បែរតែភ្នំពេញ ក្នុងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

(ខេត្តកណ្តាល)៖ ខេត្តកណ្តាលបន្តកាន់តំណែងខេត្តដែលមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះច្រើនជាងគេលំដាប់ទីពីរ បន្ទាប់ពីរាជធានីភ្នំពេញ ដោយមានអ្នកចុះឈ្មោះជិត ២៨,០០០ នាក់។ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានរៀបចំយុទ្ធនាការផ្សព្វផ្សាយដ៏ធំមួយ ដែលមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមប្រមាណ ៣ពាន់នាក់។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា…

រដ្ឋមន្រ្តីសុខាភិបាលផ្តល់អនុសាសន៍១០ចំណុច ដើម្បីពង្រឹងសមត្ថភាពគ្រូពេទ្យកុមារ

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ចំនួន១០ចំណុចដល់សមាគមគ្រូពេទ្យកុមារកម្ពុជា ក្នុងឱកាសអធិបតីក្នុងពិធីបើកទិវាវេជ្ជសាស្ត្រកុមារលើកទី២៨ និងសន្និបាតសមាគមគ្រូពេទ្យកុមារកម្ពុជាលើកទី៨។ អនុសាសន៍សំខាន់ៗរួមមាន៖ បន្តអនុវត្តសន្និសីទវិទ្យាសាស្ត្រ ជំរុញការចេញផ្សាយព្រឹត្តិប័ត្រវេជ្ជសាស្ត្រកុមារ ពង្រឹងការបណ្តុះបណ្តាលបន្ត ជំរុញការចុះមូលដ្ឋានសុខាភិបាល និងបង្កើនសមត្ថភាពស្រាវជ្រាវការធ្វើរោគវិនិច្ឆ័យមហារីកកុមារ។ ពិធីនេះមានការចូលរួមពីគ្រូពេទ្យ សាស្ត្រាចារ្យ និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រកុមារចំនួន៤០០នាក់ផ្ទាល់ និង៣០០នាក់តាមប្រព័ន្ធនិម្មិត Zoom ដោយមានគោលបំណងពង្រឹងសមត្ថភាពក្នុងការព្យាបាលកុមារប្រកបដោយគុណភាព។

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បើកផ្លូវសហប្រតិបត្តិការថ្មីជាមួយធនាគារអាល្លឺម៉ង់

ភ្នំពេញ – នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក Thomas Finken តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) នៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបញ្ជាក់ពីការគាំទ្រពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការជាមួយធនាគារ KFW…

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់៖ ទីផ្សារទេសចរ និងវិនិយោគិនចិននៅតែជាទីផ្សារនាំមុខរបស់កម្ពុជា

ខេត្តសៀមរាប – កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ នៅសណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort។…

រថយន្តកុងតឺន័រ២គ្រឿងបុកតកន្ទុយគ្នា បណ្តាលឲ្យតៃកុងម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ ហេតុការណ៍ចរាចរណ៍ដ៏គ្រោះថ្នាក់បានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ដែលរថយន្តកុងតឺន័រពីរគ្រឿងបុកតកន្ទុយគ្នា បណ្តាលឲ្យអ្នកបើកបរម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង ៧:២៤នាទីព្រឹក នៅពេលដែលរថយន្តកុងតឺន័រដែលនៅខាងមុខជាន់ហ្វ្រាំងបន្ថយល្បឿនដើម្បីឆ្លងផ្លូវ តែរថយន្តកុងតឺន័រខាងក្រោយបើកលឿនពេក ចាប់ហ្វ្រាំងមិនទាន់ ក៏បុកកន្ទុយរថយន្តខាងមុខ។ ជនរងគ្រោះឈ្មោះ ស៊ុក ផាន់ណាក់ អាយុ ៣១ឆ្នាំ…

ក្រុមការងារត្រួតពិនិត្យចល័តពិន័យយានយន្តដឹកលើសទម្ងន់៦គ្រឿងនៅផ្លូវជាតិលេខ៤៤

ខេត្តកំពង់ស្ពឺ៖ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោកសេង ឈួន រដ្ឋលេខាធិការ បានចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់នៅលើផ្លូវជាតិលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺ។ ការប្រតិបត្តិការនេះធ្វើឡើងជាសហការជាមួយស្ថានីយជញ្ជីងអចល័តកណ្តោលដុំ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដោយបានត្រួតពិនិត្យយានយន្តចំនួន៦គ្រឿងដែលមានបិទឡូហ្គោ TH និង TS។ លោកប្រធានក្រុមការងារបានអប់រំ និងណែនាំដល់ម្ចាស់យានយន្តល្មើសខាងលើ ឲ្យគោរពច្បាប់ និងកុំដឹកលើសទម្ងន់កម្រិតកំណត់បន្តទៀត ដោយសារការដឹកលើសទម្ងន់របស់ពួកគេបានធ្វើឲ្យខូចខាតដល់ផ្លូវថ្នល់យ៉ាងខ្លាំង ហើយពួកគេក៏ត្រូវរងការពិន័យជាប្រាក់ផងដែរ។…

អភិបាលរងខេត្តស្វាយរៀង បើកការដ្ឋានជុសជុលផ្លូវបេតុងប្រវែង៩០០ម៉ែត្រនៅឃុំពងទឹក

ខេត្តស្វាយរៀង៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញបើកការដ្ឋានជុសជុលផ្លូវលំទៅជាផ្លូវចាក់បេតុងអាម៉េប្រវែង៩០០ម៉ែត្រ នៅភូមិសេកយំ ឃុំពងទឹក ស្រុករំដួល។ លោក រស់ ផារិទ្ធ បានអះអាងថា ផ្លូវនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកកសិផលទៅកាន់ទីផ្សារ។ លោកបានសន្យាថា…

នគរបាលចាប់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូនៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យចំនួន ៤នាក់ទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដែលពាក់ព័ន្ធនឹងករណីកាប់ប្លន់យកម៉ូតូនៅស្រុកស្វាយទាប។ សមត្ថកិច្ចនគរបាលខេត្តបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្គាប់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងនគរបាលស្រុកស្វាយទាបបានធ្វើការបង្រ្កាបករណីដឹកជញ្ចូនអាវុធសម្រាប់ប្រហារអ្នកដទៃ។ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០០:៤៥នាទី សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈទូរស័ព្ទរាយការណ៍អំពីករណីកាប់ប្លន់យកម៉ូតូនៅភូមិប្រសូតទី២ ឃុំកណ្ដៀងរាយ។ ក្រោយពីទទួលបានព័ត៌មាន…

កងរាជអាវុធហត្ថកំពង់ចាម បង្រ្កាបក្រុមជួញដូរគ្រឿងញៀន ឃាត់ខ្លួន៤នាក់ រឹបអូសម្សៅក្រាម១០កញ្ចប់

ខេត្តកំពង់ចាម៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្រ្កាបករណីជួញដូរសារធាតុញៀនយ៉ាងជោគជ័យ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងតំបន់ភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ការប្រតិបត្តិការនេះដែលធ្វើឡើងដោយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកងរាជអាវុធហត្ថក្រុងកំពង់ចាម និងស្រុកកំពង់សៀម បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់។ ក្នុងពេលបង្រ្កាប ជំនាញបានរឹបអូសវត្ថុតាងដ៏សំខាន់ៗ រួមមាន៖ ម្សៅក្រាមពណ៍សថ្លាចំនួន…