នគរបាលព្រៃឈរចាប់ខ្លួនជនសង្ស័យជួញគ្រឿងញៀនខុសច្បាប់
ខេត្តកំពង់ចាម – នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានបើកប្រតិបត្តិការបង្ក្រាបចាប់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ដែលត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនខុសច្បាប់។ ការចាប់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៨:០៥នាទី នៅផ្ទះជនសង្ស័យ ក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ។ ប្រតិបត្តិការនេះដឹកនាំដោយលោក វរសេនីយ៍ឯក សេង ណា…
