អគ្គិភ័យយប់មិញនៅសង្កាត់ភ្នំពេញថ្មី ឆេះរាលដាលផ្ទះជិតខាង៨ខ្នង
(រាជធានីភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីករណីអគ្គិភ័យដ៏ធំមួយកើតឡើងនៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១:៥០នាទី នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងចំនួន៨ខ្នង។ តាមការបញ្ជាក់លម្អិត ករណីអគ្គិភ័យនេះកើតឡើងនៅផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី។ សមត្ថកិច្ចកំពុងស្រាវជ្រាវពីមូលហេតុនៃអគ្គិភ័យឆាបឆេះនេះ។ អគ្គិភ័យនេះបានធ្វើឱ្យឆេះខូចខាតផ្ទះឈើប្រក់សង្ក័សីចំនួន១ខ្នង ទំហំ០៥ម៉ែត្រ x ២០ម៉ែត្រ អស់ទាំងស្រុង និងបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងចំនួន៨ខ្នង…
