ICJ៖ ហ៊ុន ម៉ាណែត ប្រកាសកម្ពុជាបញ្ជូនលិខិតផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិជុំវិញវិវាទព្រំដែន ប្រាសាទតាមាន់-តាក្របី ចំខួប៦៣ឆ្នាំជ័យជម្នះប្រាសាទព្រះវិហារ
(រាជធានីភ្នំពេញ)៖ យោងតាមរយៈការផុសក្នុងបណ្ដាញសង្គម របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាសថា កម្ពុជាពេលនេះ បានបញ្ជូនលិខិតជាផ្លូវការ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយ ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។…
