ព័ត៌មានជាតិ

សន្តិសុខផ្លូវថ្មើរជើងចតុមុខ៖ កងកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ត្រៀមការពារសុវត្ថិភាព១០០% សម្រាប់ពិធីសម្ពោធផ្លូវ Walk Street នាថ្ងៃទី២១មិថុនា

ភ្នំពេញ៖បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថា ជោគជ័យ១០០ភាគរយ ក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការផ្លូវថ្មើរជើងចតុមុខ (Walk Street) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី២១មិថុនាឆ្នាំ២០២៥ខាងមុខនេះ។ នេះជាការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ…

គោលជំហរកម្ពុជា៖ សម្តេច ហ៊ុន ម៉ាណែត លើកបញ្ហាព្រំដែនកម្ពុជា-ថៃ ចំពោះមុខប្រធានាធិបតីបារាំង សំដៅបញ្ចប់ជម្លោះឆាប់រហ័ស

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីបញ្ហាកម្ពុជា-ថៃ នៅចំពោះមុខប្រធានាធិបតីបារាំង ដើម្បីបញ្ជាក់ពីគោលជំហររបស់ប្រទេសកម្ពុជា ប៉ុន្តែគ្មានគោលបំណងអ្វីក្រៅពីការដោះស្រាយបញ្ហាឱ្យបានឆាប់នោះទេ ខណៈដែលប្រធានាធិបតីបារាំង បានបញ្ជាក់ថា បារំាងអាចជួយសម្របសម្រួលតាមរយៈការផ្តល់ឯកសារដល់ភាគីកម្ពុជានិងថៃ…

បិទច្រកព្រំដែនដូង៖ កម្ពុជាសម្រេចបិទច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង ទាំងស្រុង ចាប់ពីថ្ងៃទី១៣ មិថុនា ២០២៥។

បាត់ដំបង ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជាសម្រេចបិទច្រកទ្វារអន្តរជាតិដូងក្នុងខេត្តបាត់ដំបង ទាំងស្រុងរហូតដល់ការជូនដំណឹងជាថ្មី។ អគ្គនាយកដ្ឋានអន្តោប្រវសន៍នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា យោងតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ ដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងធ្វើការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង…

សេដ្ឋកិច្ចវិលជុំ៖ ផ្លាស់ប្តូរជីវភាពសហគមន៍នេសាទនៅបឹងទន្លេសាប ឆ្ពោះទៅការអភិវឌ្ឍន៍ចីរភាព

ភ្នំពេញ _អស់រយៈពេលជិតបួនឆ្នាំ ការអនុវត្តគម្រោង “បង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទនៅបឹងទន្លេសាបខាងលិច ក្នុងតំបន់១” ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប បានឈានដល់ទីបញ្ចប់ ដោយបាននាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់សហគមន៍នេសាទនៅជុំវិញតំបន់ឋមនីយជីវមណ្ឌលបឹងទន្លេសាប ។អ្នកចូលរួមក្នុងកម្មវិធីនេះមានប្រមាណជិត ១០០នាក់ ដែលនៅក្នុងនោះរួមមានតំណាងមកពីរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា សហភាពអឺរ៉ុប ដៃគូអនុវត្តគម្រោង…

ត្រីនាំចូលខុសច្បាប់៖ សមត្ថកិច្ចបាត់ដំបងឃាត់ត្រីក្លាសេ និងត្រីខូចគុណភាពជិត ១១តោន នាំចូលពីថៃគ្មានលិខិតអនុញ្ញាត

បាត់ដំបង ៖ ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១២ និង០០នាទី នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី ស្ថិត នៅ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត និងដោយមានការឯកភាពពី ឯកឧត្តម…

វិនិយោគកូរ៉េ៖ ភ្នំពេញជំរុញក្រុមហ៊ុន និងអ្នកវិនិយោគកូរ៉េមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន

ភ្នំពេញ ៖ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដមអភិបាលខេត្តចូឡាណាំដូ ជួបពិភាក្សាគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាកង្វះកំលាំងពលកម្ម ក្នុងវិស័យកសិកម្មនៅសាធារណរដ្ឋកូរ៉េ ក្នុងនោ៖បានពិភាក្សា ការងារចងសម្ព័ន្ធ មេត្រីភាព រវាងរាជធានីភ្នំពេញ និងទីក្រុង នៃខេត្តJeollanam-do និង ការងារពាក់ព័ន្ធមួយចំនួន ។ ក្នុងជំនួបសំដែងការគួសមរវាងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយឯកឧត្តមគីម…

ICJ និងព្រំដែន៖ បារាំងត្រៀមជួយផ្ដល់ឯកសារដល់កម្ពុជា-ថៃ ក្នុងសំណុំរឿងប្រាសាទតាមាន់ និងតំបន់មុំបី។

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សំណុំរឿងព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីត្រូវបាន ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង សន្យានឹងជួយសម្របសម្រួលផ្ដល់ឯកសារផ្សេងៗ…

បង្ក្រាបបទល្មើសជលផល៖ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំប្រតិបត្តិការទ្រង់ទ្រាយធំនៅខេត្តព្រៃវែង

(ខេត្តព្រៃវែង)៖ នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ចុះពិនិត្យ…

ករណីសែកអត់លុយ៖ សមត្ថកិច្ចចាប់ខ្លួនលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ពាក់ព័ន្ធសែកជាង ៣០ម៉ឺនដុល្លារ

ភ្នំពេញ ៖ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលេី ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៥ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ ចេញសែកអត់លុយដែលមានទំហំទឹកប្រាក់ជាង ៣០ម៉ឺន ដុល្លារ ។ យោងដីកាសន្និដ្ឋានបញ្ជូនរឿងរបស់តំណាងអយ្យការ…

កំពង់ផែព្រះសីហនុ៖ ស្វាគមន៍នាវាទេសចរណ៍ «REGATTA» ផ្ទុកភ្ញៀវអន្តរជាតិជាង ៦០០នាក់ មកកម្សាន្តនៅកម្ពុជា

(ក្រុងព្រះសីហនុ)៖ តាមរយៈការចុះផ្សាយរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ភ្ញៀវអន្តរជាតិជាង ៦០០នាក់ ចូលមកកម្សាន្តនៅកំពង់ផែព្រះសីហនុ តាមនាវាទេសចរណ៍ «REGATTA» ។ ក្នុងនោះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់បន្ថែមថា នាព្រឹកថ្ងៃទី ១២…