ព័ត៌មានជាតិ

ក្រសួងការងារប្រកាសលេខទូរសព្ទបន្ទាន់! ជួយពលករខ្មែរនៅថៃ រាល់ពេលជួបបញ្ហាអំពើហិង្សា និងការរើសអើង

ក្រសួងព័ត៌មានបានផ្សព្វផ្សាយនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវលេខទូរសព្ទ និងកន្លែងទំនាក់ទំនងសំខាន់ៗ ដើម្បីជួយដល់បងប្អូនពលករខ្មែរ ដែលកំពុងប្រឈមមុខនឹងអំពើហិង្សា ឬការរើសអើងផ្សេងៗ នៅប្រទេសថៃ។ ក្រសួងការងារ បានធ្វើការណែនាំ និងក្រើនរំលឹកជាថ្មីម្ដងទៀត ដល់ពលករខ្មែរទាំងអស់ដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន…

ចក្រភពអង់គ្លេស ប្តេជ្ញាធានាស្ថិរភាពព្រំដែនកម្ពុជា-ថៃ និងជំរុញដោះលែងទ័ពខ្មែរ

ក្រសួងព័ត៌មាន បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបលោក វរសេនីយ៍ឯក ជូលៀន អ.អិល.ស្មីត សេនានុព័ន្ធចក្រភពអង់គ្លេសថ្មីប្រចាំកម្ពុជា ដែលមានទីលំនៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីសម្តែងការគួរសម…

អាជ្ញាធរបង្ក្រាប! រកឃើញគ្រឿងសម្អាងហួសដឺឡេជាង ៣៦ គីឡូក្រាម លក់នៅហាង ២៥០០រៀល នៅបាត់ដំបង

បាត់ដំបង៖ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង ខេត្តបាត់ដំបង បានចុះត្រួតពិនិត្យ និងបង្ក្រាបករណីដាក់តាំងលក់គ្រឿងសម្អាងហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើនគីឡូក្រាម កាលពីម្សិលមិញ។ ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចហាងលក់ទំនិញតម្លៃ ២៥០០រៀល មួយកន្លែង ស្ថិតក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ គោលបំណងនៃការចុះត្រួតពិនិត្យជាបន្តបន្ទាប់នេះ គឺដើម្បីធានាការពារសិទ្ធិ និងសុខមាលភាពរបស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ព្រមទាំងទប់ស្កាត់ការចរាចរណ៍ទំនិញខុសច្បាប់ ឬទំនិញដែលមិនមានគុណភាព ជាពិសេសផលិតផលដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។…

ពិព័រណ៍ CAFE25: ចំណងផ្សារ កសិផលខ្មែរ ឆ្ពោះទៅទីផ្សារគុណភាព និងតម្លៃ!

ភ្នំពេញ៖ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) បានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្មវិធី CAFE25…

ស្រាយបំភ្លឺប្រវត្តិ «កោដ្ឋ» ខ្មែរ៖ ពីទំនៀមបុរាណ រហូតដល់ព្រះបរមសពព្រះបាទស៊ីសុវត្ថិ នៅសារមន្ទីរជាតិ!

ភ្នំពេញ៖ ទំនៀមទម្លាប់នៃការតម្កល់ព្រះបរមសពក្នុង «កោដ្ឋ» គឺជាប្រពៃណីដ៏សំខាន់មួយរបស់ខ្មែរ ដែលបានបន្តវេនតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ។ ភស្តុតាងច្បាស់លាស់នៃទំនៀមនេះ អាចមើលឃើញតាមរយៈចម្លាក់ដ៏វិចិត្រនានា នៅលើជញ្ជាំងប្រាសាទបាយ័ន សម័យអង្គរ។ កោដ្ឋ ត្រូវបានគេប្រើប្រាស់សម្រាប់តម្កល់សពបុគ្គលដែលមានឋានៈខ្ពង់ខ្ពស់ក្នុងសង្គម រួមមាន ព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស ព្រះសង្ឃថ្នាក់ខ្ពស់ ឬអ្នកមានបុណ្យស័ក្តិផ្សេងទៀត ដែលទទួលបានព្រះរាជានុញ្ញាតពីព្រះមហាក្សត្រ។ ការរៀបចំតម្កល់ព្រះបរមសពក្នុងព្រះកោដ្ឋ គឺរៀបចំឲ្យព្រះសពគង់ផ្គុំព្រះបាទា ក្នុងលំនាំដូចទារកក្នុងផ្ទៃមាតា…

កម្ពុជា-វៀតណាម ត្រៀមសម្ពោធច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តិនណាម ខែធ្នូនេះ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីវៀតណាម

ភ្នំពេញ៖ ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ(ខេត្តព្រៃវែង)-តិនណាម(ខេត្តតៃនិញ) ឲ្យបានរលូន និងជោគជ័យ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាយ៉ាងផុសផុល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ កិច្ចប្រជុំដ៏សំខាន់នេះ ត្រូវបានដឹកនាំដោយលោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូប រួមមាន៖ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក…

កម្ពុជាចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់! ប្តឹងទៅ៣ស្ថាប័នធំៗ ទាមទារយុត្តិធម៌ជូនពលការិនីខ្មែររងគ្រោះដោយទាហានថៃរំលោភបូក

ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ ដោយនារីខ្មែរជាពលករម្នាក់ ក្នុងចំណោមពលករជាង ១០នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃ៧នាក់ ចាប់រំលោភបូកយ៉ាងឃោរឃៅ ខណៈពេលពួកគាត់កំពុងចាកចេញពីប្រទេសថៃដើម្បីឆ្លងដែនចូលមកកាន់កម្ពុជា។ បន្ទាប់ពីមកដល់កម្ពុជា នារីរងគ្រោះបានដាក់ពាក្យបណ្តឹងភ្លាមៗនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីស្វែងរកយុត្តិធម៌។ ជុំវិញករណីនេះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ…

បង្ក្រាបករណីជួញដូរគ្រឿងញៀននៅឯកភ្នំ! ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសថ្នាំញៀនមួយចំនួនធំ

បាត់ដំបង៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏សកម្មមួយ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ។ សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណីនេះ ក្នុងបទល្មើសជាក់ស្ដែង ហើយបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហឿន ចេក ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិអន្លង់តាអួរ…

កងទ័ពថៃប្រកាសបដិសេធ៖ គ្មានផែនការវាយប្រហារនៅតំបន់ថ្មដា និងអូរផ្លក់ដំរី ខេត្តពោធិ៍សាត់!

ប្រទេសថៃ ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រភពព័ត៌មានក្នុងស្រុកមួយចំនួនបានទម្លាយថា កងទ័ពថៃគ្រោងនឹងធ្វើការវាយប្រហារនៅតំបន់ថ្មដា និងអូរផ្លក់ដំរី ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ស្រាប់តែអ្នកនាំពាក្យកងទ័ពថៃបានចេញមុខបដិសេធយ៉ាងដាច់អហង្ការនៅថ្ងៃទី១៧ ខែវិច្ឆិកានេះ ដោយបញ្ជាក់ថា «មិនមានផែនការ» បែបនេះឡើយ។ ព័ត៌មាននៃការវាយប្រហារដែលបានលេចធ្លាយនេះ ត្រូវបានប្រភពព័ត៌មានកម្ពុជាមួយចំនួនដកស្រង់ចេញពី «ប្រភពគួរឱ្យទុកចិត្ត» កាលពីថ្ងៃទី១៦ ខែវិច្ឆិកា…

បារាំង បើកទំព័រប្រជាធិបតេយ្យនៅកម្ពុជា៖ ចាប់ផ្ដើមរបបពហុបក្សដំបូង (១៩៤៦)

ភ្នំពេញ ៖ ក្រោយពីបានត្រឡប់ចូលមកត្រួតត្រានៅតំបន់ឥណ្ឌូចិន ជាថ្មីវិញ បារាំងក៏បានលើកព្រះចៅបៅដាយ ឲ្យកាន់អំណាចនៅប្រទេសវៀតណាមបន្តទៀត និងចាប់ផ្តើមវាយបំបាក់ពួកវៀតមិញ និងប្រជាប្រិយភាពរបស់ ហូ ជីមិញ ដែលជាបិតាឯករាជ្យនៅវៀតណាមភាគខាងជើងនោះ មិនឲ្យសាយភាយមកដល់ភាគខាងត្បូងដោយងាយស្រួលឡើយ។ ចំណែកប្រទេសកម្ពុជា អគ្គទេសាភិបាលបារាំង ឡឺគ្លេក (Leclerc) បានរៀបចំសមាសភាពរាជរដ្ឋាភិបាលថ្មីមួយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៤៥…