ព័ត៌មានជាតិ

កំណើននាំចេញ៖ វាយនភណ្ឌ ស្បែកជើង និងកាបូបកម្ពុជា ៤ខែ សម្រេចបាន ៤,៥ពាន់លានដុល្លារ កើនឡើង ២១,៩%

តម្លៃនៃការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប របស់កម្ពុជា គិតត្រឹម ខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៤,៥ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ២១,៩% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈដែលតម្លៃនៃការនាំចេញសរុបសម្រាប់គ្រប់មុខផលិតផលរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៩,៣ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ១៥,៥%…

បង្ក្រាបបង្គាចាក់ចាហួយ! ៣៧កេសនៅតាកែវត្រូវដុតបំផ្លាញ ដើម្បីសុវត្ថិភាពចំណីអាហារ

(ខេត្តតាកែវ)៖ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ នេះ អគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ មន្រ្តីជំនាញខេត្តតាកែវ បង្ក្រាបបានបង្គាចាក់ចាហួយចំនួន ៣៧កេស…

គាំទ្រកងកម្លាំងការពារព្រំដែន៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា នាំយកអំណោយស្បៀង សម្ភារ និងថវិកាពី សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូននគរបាលការពារព្រំដែននៅតំបន់មុំបី

នៅរសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ស សុខា នាំយកស្បៀងអាហារ សម្ភារ និងថវិកា ពី សម្ដេចធិបតី ហ៊ុន…

ក្រសួងធនធានទឹក ប្រកាសប្រុងប្រយ័ត្ន៖ ព្យុះទី១ វូតទីព (Wutip) ឆ្នាំ២០២៥ វិវត្តពីសម្ពាធទាបលើសមុទ្រចិនខាងត្បូង

នាថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបអំពី ស្ថានភាពវិវត្តន៍នៃអាកាសធាតុ និងធាតុអាកាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា សម្ពាធទាប ដែលកំពុងគ្របដណ្តប់លើសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១ ឈ្មោះ វូតទីព (Wutip) ក្នុងឆ្នាំ២០២៥។ ក្នុងនោះ…

បណ្តឹង ICJ ករណីប្រាសាទ៖ គណៈកម្មការប្តឹងតុលាការអន្តរជាតិ ICJ សម្រាប់តំបន់មុំបី ប្រាសាទតាមាន់-តាក្របី បោះជំហានទៅមុខក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ។

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ដូចដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់កាលពីថ្ងៃទី២ ខែមិថុនា និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឥឡូវនេះ…

សំឡេងរំខាន៖ ក្រុមប្រឹក្សារាជធានីភ្នំពេញស្នើបន្តវិធានការលើក្មេងទំនើងបំពង់ស៊ីម៉ាំងធំៗ

ភ្នំពេញ៖ក្រុមប្រឹក្សារាជធានីភ្នំពេញបានស្នើឲ្យរដ្ឋបាលរាជធានីភ្នំពេញបន្តចាត់វិធានការចំពោះក្មេងទំនើងដែលបំពាក់បំពង់ស៊ីម៉ាំងធំៗបង្កសំឡេងរំខាន ដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ការស្នើសុំបែបនេះរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងនាព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។ ក្នុងនោះដែរសមាជិកក្រុមប្រឹក្សានិងឯកឧត្ដមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរចំពោះ អាជ្ញាធររាជធានីភ្នំពេញដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការកសាងអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យមានការអភិវឌ្ឍរីកចម្រើនជាមួយនឹងការពារសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អប្រសើរដែលធ្វើឲ្យបទល្មើសក្នុងខែឧសភាកន្លងមកនេះមានការថយចុះ ពោលគឺបទល្មើសព្រហ្មទណ្ឌកើតមាន ៣៧លើក/៤៩លើក…

តម្លៃប្រេងឥន្ធនៈថ្មី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទូទាំងប្រទេស ចាប់ពីថ្ងៃទី ១១ ដល់ ២០ មិថុនា ២០២៥

យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានចេញសេចក្តីជូនដំណឹងពី តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលអនុវត្តចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥។ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី…

ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យាករណ៍អាកាសធាតុ! ភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ គ្របដណ្តប់ ៣០-៣៥% ទូទាំងកម្ពុជា ចាប់ពីថ្ងៃទី១១-១៣ មិថុនា

យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់ លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលកម្ពុជាអាចនឹងមានភ្លៀងគ្របដណ្តប់ពី៣០ ទៅ ៣៥%។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១…

បង្ក្រាបបង្គាចាក់ចាហួយ៖ មន្រ្តីជំនាញខេត្តតាកែវ រឹបអូសបានជិត ៤០០គីឡូក្រាម យកទៅដុតកម្ទេចចោល

(តាកែវ)៖នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានចូលរួមសហការជាមួយកំលាំងកងរាជអាវុធហត្ថខេត្តតាកែវ និងក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង បានធ្វើការត្រួតពិនិត្យបង្គាស្រស់ ដែលបានដឹកដោយរថយន្តកូរ៉េ ពាក់ស្លាកលេខ 2A-កំពង់ធំ 0574 មានចំនួន ១៣០កេស ស្មើនឹង ១តោន ៣០០គីឡូក្រាម ។ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញមានបង្គាចាក់ចាហួយចំនួន ៣៧កេស…

ប្រាសាទបេងមាលា ស្ពានហាលខាងកើត៖ ជួសជុលជិតរួចរាល់ជាស្ថាពរ ក្រោមមូលនិធិមេគង្គ-ឡានឆាង

ខេត្តសៀមរាប៖ យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ការងារជួសជុលស្ពានហាលនៅទិសខាងកើតនៃប្រាសាទបេងមាលា ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាច្រើនឆ្នាំនោះ ឥឡូវនេះសម្រេចបានប្រមាណ ៩០ភាគរយ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅអំឡុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ គម្រោងនេះអនុវត្តដោយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដោយទទួលបានការគាំទ្រផ្នែកថវិកាពីគម្រោងពិសេសមេគង្គ-ឡានឆាង។ យោងតាមការឱ្យដឹងពីអ្នកស្រី…