ណាហ្គាវើលដ៍ រំលេចកេរដំណែល “ស្រមោលស្បែកធំ” អបអរខួប ២០ឆ្នាំ UNESCO សហការក្រសួងវប្បធម៌!
ភ្នំពេញ៖ ណាហ្គាវើលដ៍ រួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអង្គការយូណេស្កូ (UNESCO) បានផ្តួចផ្តើមគំនិតរៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ” ហៅម្យ៉ាងទៀតថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរសាទរកេរដំណែលដ៏ចំណាស់ ១០០០ ឆ្នាំនៃសិល្បៈស្បែកធំ និងជាពិសេសគឺដើម្បីអបអរសាទរខួបលើកទី២០ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ពិធីសម្ពោធពិព័រណ៍ដ៏អស្ចារ្យនេះ បានប្រព្រឹត្តទៅនៅណាហ្គាវើលដ៍ទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហាប់…
