កៀនស្វាយ៖ មេជាងចិត្តឃោរឃៅប្រើញញួរវាយក្បាលកម្មករសហការីរបួសធ្ងន់ ដេកពេទ្យ!
ខេត្តកណ្ដាល៖ ករណីហិង្សាដ៏ឃោរឃៅមួយបានកើតឡើង កាលពីវេលាម៉ោង ២៣:០៥នាទី យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងរោងចក្រស្បែកជើងមួយកន្លែង ស្ថិតនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយសារតែមេជាងសំណង់ម្នាក់ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន បានប្រើញញួរវាយក្បាលកម្មកររួមការងារម្នាក់ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរត្រង់ក្បាល។ មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ជនរងគ្រោះមានឈ្មោះ…
