ព័ត៌មានជាតិ

សកម្មភាពបង្រ្កាប ចោរលួចខ្សែភ្លើងនៅប៉ៃលិន! នាយប៉ុស្តិ៍រងរបួស ខណៈតាមចាប់ជនសង្ស័យ

ខេត្តប៉ៃលិន៖ កម្លាំងនគរបាលក្រុងប៉ៃលិន បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន និងទួលល្វា ចុះបង្រ្កាបករណីចោរកម្មលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ កាត់ខ្សែភ្លើង និងលួចសម្ភារៈផ្សេងៗ) មួយករណីកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងប្រតិបត្តិការដេញចាប់ជនសង្ស័យ ក៏មានការប៉ះទង្គិចបណ្តាលឲ្យនាយប៉ុស្តិ៍រងរបួសផងដែរ។ យោងតាមរបាយការណ៍របស់នគរបាលក្រុង បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ១៥:៣០ នាទីរសៀលថ្ងៃកើតហេតុ កម្លាំងនគរបាលផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន…

ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា ចុះសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ ជនរងគ្រោះ៣នាក់ ដោយការបាញ់ប្រហារនៅព្រៃចាន់ ដល់មន្ទីរពេទ្យកាល់ម៉ែត

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសឱ្យដឹងថា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរជាជនស៊ីវិលចំនួន ៣នាក់ ដែលបានរងរបួសដោយសារការបាញ់ប្រហារពីកងយោធាថៃ នៅចំណុចភូមិព្រៃចាន់ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ តាមការបញ្ជាក់លម្អិតពីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ…

លោក ហ៊ុន ម៉ានី ជំរុញយុទ្ធនាការ «១០០ សហគ្រិន ១០០ ស្លាកសញ្ញាខ្មែរ»៖ បង្ហាញសក្ដានុពលកូនខ្មែរឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធីសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទស្សនៈឆ្នាំ ២០៣០៖ វិនិយោគ ដើម្បីអនាគត» ព្រមទាំងពិធីសម្ពោធជាផ្លូវការ «យុទ្ធនាការ ១០០សហគ្រិន ១០០ស្លាកសញ្ញាខ្មែរ» បានប្រារព្ធឡើងយ៉ាងអធិកអធម នៅរោងភាពយន្ត Legend Olympia Mall…

ប្រតិបត្តិការធំ! សមត្ថកិច្ចឆ្មក់ឆែកអគារយៀកថៃ រឹបអូសសម្ភារៈរាប់រយគ្រឿង សង្ស័យពាក់ព័ន្ធឆបោកអនឡាញ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះនៃរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបដ៏កក្រើកមួយ ដោយចុះឆែកឆេរទីតាំងសង្ស័យមួយកន្លែង នៅប្លុក E នៃអគារយៀកថៃ ក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះ បានឈានដល់ការដកហូតវត្ថុតាងជាច្រើនសន្ធឹកសន្ធាប់ រួមមាន កុំព្យូទ័រលើតុ (All in one)…

កំហឹង​កុំ​ឱ្យ​ខ្វាក់! ទារ​បំណុល​មិន​បាន បែរ​ជា​ទាញ​ប៉ែល​សំពង​ក្បាល​របួសធ្ងន់!

ខេត្តកំពង់ស្ពឺ ៖ ករណីហិង្សាមួយបានកើតឡើងបង្កការភ្ញាក់ផ្អើល បន្ទាប់ពីបុរសម្នាក់បានផ្ទុះកំហឹងទ្រាំលែងបាន​ ខណៈដែល​ទារ​ប្រាក់​ពី​ជន​រង​គ្រោះ​ដែល​ជំពាក់​ខ្លួន​អស់​រយៈពេល ៣ ខែ​មក​ហើយ​នៅ​តែ​មិន​បាន ក៏បាន​ទាញ​ប៉ែល​សំពង​ក្បាល​បណ្ដាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍​នេះ​នាំ​ឱ្យ​ជន​រង​គ្រោះ​ប្ដឹង​សមត្ថកិច្ច ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​គងពិសី​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​ដៃដល់​ភ្លាមៗ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​កងរាជអាវុធហត្ថ​នៅ​ថ្ងៃ​ទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ។ មន្ត្រី​អាវុធហត្ថ​ស្រុក​គងពិសី​បាន​ឱ្យ​ដឹង​ថា ជន​ដៃដល់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មានឈ្មោះ ង៉ែត ថន…

រឿងរ៉ាវដ៏រន្ធត់! ប្រទះឃើញសពអណ្ដែតទឹកក្រោមស្ពានធ្លក ភ្ញាក់ផ្អើលពេញក្រុងស្វាយរៀង!

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរជាច្រើន មានការភ្ញាក់ផ្អើល និងចោមរោមមើលយ៉ាងណែនណាន់តាន់តាប់ បន្ទាប់ពីបុរសម្នាក់បានចុះទៅលាងដៃ ក៏ស្រាប់តែប្រទះឃើញសពអណ្ដែតទឹកគួរឱ្យរន្ធត់ នៅក្រោមស្ពានធ្លក ស្ថិតក្នុងក្រុងស្វាយរៀង កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ភ្លាមៗនោះ ករណីនេះត្រូវបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកធ្វើការត្រួតពិនិត្យ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី១៥ ខែវិច្ឆិកា…

ក្រសួងព័ត៌មាន បង្កើនប្រសិទ្ធភាពបណ្ណអ្នកសារព័ត៌មានឆ្នាំ២០២៦ ជាមួយ QR Code ទប់ស្កាត់ការក្លែងបន្លំ

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ នៅសាលប្រជុំព្រះវិហារ ដើម្បីពិនិត្យ និងពង្រឹងនីតិវិធីនៃការចុះឈ្មោះ ក៏ដូចជាការប្រើប្រាស់បណ្ណសម្គាល់អ្នកសារព័ត៌មានសម្រាប់ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនោះ លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ រួមជាមួយក្រុមការងារបច្ចេកទេស…

ស្ថានទូតអាមេរិកប្រចាំកម្ពុជា បើកដំណើរការពេញលេញឡើងវិញ បន្ទាប់ពីច្បាប់ថវិកាសហរដ្ឋអាមេរិកត្រូវបានអនុម័ត

(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រកាសដំណើរការពេញលេញឡើងវិញហើយ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីច្បាប់ចំណាយថវិការបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ពេលបច្ចុប្បន្នត្រូវបានអនុម័តជាផ្លូវការ។ នេះជាដំណឹងល្អបន្ទាប់ពីស្ថានទូតបានផ្អាកសេវាកម្មមួយចំនួនជាបណ្ដោះអាសន្នកាលពីមុន។ សូមរំឭកថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ស្ថានទូតអាមេរិកនៅកម្ពុជាធ្លាប់បានប្រកាសថា គណនីបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននឹងមិនធ្វើបច្ចុប្បន្នភាពជាទៀងទាត់នោះទេ លើកលែងតែព័ត៌មានសុវត្ថិភាព និងសន្តិសុខបន្ទាន់តែប៉ុណ្ណោះ។ ស្ថានទូតបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែពុំមានការព្រមព្រៀងលើការចំណាយថវិកា គណនីបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតអាមេរិកនៅភ្នំពេញ នឹងមិនធ្វើបច្ចុប្បន្នភាពជាទៀងទាត់នោះទេ…

អគ្គិភ័យមហាវិនាសកម្ម! ផ្ទះប្រជាពលរដ្ឋ១២ខ្នង រងការឆាបឆេះទាំងស្រុង ក្បែរស្ពានអាកាសមរតកតេជោ

ភ្នំពេញ៖ តាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា មានករណីអគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធឹកសន្ធាប់ នៅវេលាម៉ោងប្រមាណ ៧៖៤៥នាទីព្រឹក ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ហេតុការណ៍អគ្គិភ័យនេះ ត្រូវបានគេសន្និដ្ឋានថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ដែលបានបង្កឱ្យមានការឆាបឆេះយ៉ាងលឿនលយទៅលើផ្ទះឈើលើថ្មក្រោមចំនួន ១ខ្នង ដំបូងគេ ហើយក៏បានរាលដាលយ៉ាងសន្ធឹកសន្ធាប់ទៅដល់ផ្ទះជិតខាងអស់ចំនួន…

ពង្រឹងយុត្តិធម៌មូលដ្ឋាន! អ.ដ.ក. ជួបមន្ត្រីខេត្តកោះកុង ផ្សព្វផ្សាយដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ខេត្តកោះកុង ៖ កិច្ចខិតខំប្រឹងប្រែងពង្រឹងយុត្តិធម៌នៅមូលដ្ឋានបានបន្តធ្វើឡើងយ៉ាងសកម្ម! កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាដ៏សំខាន់មួយ នៅខេត្តកោះកុង ដើម្បីផ្សព្វផ្សាយពីបេសកកម្មដ៏មានតម្លៃរបស់ អ.ដ.ក. ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ ពិធីដ៏ឧឡារិកនេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូប រួមមាន…