ព័ត៌មានជាតិ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចគ្រប់គ្រងគណនីតេឡេក្រាម ហើយបន្លំខ្លួនជាម្ចាស់គណនីរួចផ្ញើសារទៅអ្នករកស៊ីជាមួយ ឆបោកប្រាក់អស់ចំនួន ៤០លានរៀល

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចគ្រប់គ្រងគណនីតេឡេក្រាម បន្លំខ្លួនជាម្ចាស់គណនីរួចផ្ញើសារទៅអ្នករកស៊ីជាមួយឆបោកប្រាក់អស់ចំនួន ៤០លានរៀល។ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី…

អាជ្ញាធរជាតិព្រះវិហារ រកឃើញចម្លាក់តោមួយក្នុងរណ្តៅកំណាយជម្រៅប្រមាណ ១ម៉ែត្រ នៅខាងត្បូងខ្លោងទ្វាគោបុរៈទី៤ ប្រាសាទព្រះវិហារ

(ខេត្តព្រះវិហារ)៖ នៅរសៀលងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ រកឃើញចម្លាក់តោមួយ ពីក្នុងរណ្តៅជម្រៅប្រមាណ ១ម៉ែត្រ នៅខាងត្បូងខ្លោងទ្វាគោបុរៈទី៤ នៃប្រាសាទព្រះវិហារ។ មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ ជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទព្រះវិហារ បានលើកចម្លាក់តោរកឃើញក្នុងរណ្តៅកំណាយស្រាវជ្រាវរចនាសម្ព័ន្ធគ្រឹះគោបុរៈទី៤ ដែលអនុវត្តដោយនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ…

អភិបាលខេត្តតាកែវ ណែនាំមន្រ្តីច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវធ្វើការពិនិត្យឱ្យបានច្បាស់លាស់ រាល់បន្លែផ្លែឈើដែលនាំចូលមកកាន់ទីផ្សារកម្ពុជា

(ខេត្តតាកែវ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលខេត្តតាកែវ ណែនាំមន្រ្តីច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវធ្វើការពិនិត្យឱ្យបានច្បាស់លាស់ រាល់បន្លែផ្លែឈើដែលនាំចូលមកកាន់ទីផ្សារកម្ពុជា។ នៅក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយមន្រ្តីពាក់ព័ន្ធនានា ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិភ្នំដិន កាលពីរសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ…

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ៖ ពានរង្វាន់ Soccer League បានចូលរួមចំណែកពង្រីកផ្សព្វផ្សាយវិស័យបាល់ទាត់នៅកម្ពុជា

យោងតាម ក្រសួងព័ត៌មាន បាន​ឱ្យ​ដឹងថា ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ Soccer League បានចូលរួមចំណែកពង្រីកផ្សព្វផ្សាយវិស័យបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជា និងបង្កើនភាពរីករាយដល់ស្រទាប់យុវជនតាមរយៈការចូលរួមប្រកួតប្រជែងគ្នា នេះជាប្រសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណ:កម្មការរៀបចំ ការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE…

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល ត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងជាស្រេច ដើម្បីអន្តរាគមន៍បន្ទាន់ក្នុងករណីដែលជំងឺកូវីដ-១៩ ផ្ទះឡើងវិញជាទ្រង់ទ្រាយធំ

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្នុងផេកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសុខាភិបាល ត្រៀមវ៉ាក់សាំង គ្រូពេទ្យ…

ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ៤ករណីទៀត ខណៈអ្នកជាសះស្បើយ ៤នាក់

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នេះ ចេញនូវសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥នាក់ ខណៈអ្នកជាសះស្បើយ ៤នាក់ និងអ្នកបាត់បង់ជីវិត គ្មាន។ សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែឧសភា…

ព្រលានយន្តហោះអន្តរជាតិតេជោ នឹងត្រូវបើកឱ្យប្រតិបត្តិការផ្លូវការ នៅថ្ងៃទី ៩ ខែកញ្ញា ខាងមុខនេះ

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅរសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ព្រលានយន្តហោះអន្តរជាតិតេជោ នឹងត្រូវបើកឱ្យប្រតិបត្តិការផ្លូវការ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ។ ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល…

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៧ ស្ថានភាពធាតុអាកាសនៅកម្ពុជាបន្ដភ្លៀងធ្លាក់ដដែល អាចនឹងមានផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្លាំងនៅតាមតំបន់

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែឧសភា ស្ថានភាពធាតុអាកាសនៅកម្ពុជា នៅតែបន្ដមានភ្លៀងធ្លាក់ ដោយសារខ្យល់មូសុងនិរតីជាមួយសម្ពាធទាបដែលគ្របដណ្តប់ លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧…

សូមប្រុងប្រយ័ត្ន! ក្រសួងសុខាភិបាលរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ៧ករណីទៀត

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះ ចេញនូវសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧នាក់ ខណៈអ្នកជាសះស្បើយ គ្មាន ព្រមទាំងអ្នកបាត់បង់ជីវិត គ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ថ្ងៃទី២២ ខែឧសភា…

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភការវ-ះកាត់កុមារា ២ខែ ដែលមានបញ្ហាហ្វ្រាំងអណ្ដាត

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភការវះកាត់កុមារា ២ខែ ដែលមានបញ្ហាហ្វ្រាំងអណ្ដាត។ ចំពោះ…